ភ្នំពេញ ៖ យ៉ាងហោចណាស់ក៏មានមនុស្ស២នាក់ប្តីប្រពន្ធបានធ្លាយខួចេញមកក្រៅស្លាប់ភ្លាមៗយ៉ាងអាណោចអាធម័ខណះកំពុងជិះម៉ូតូឌុបគ្នាហេីយត្រូវរថយន្តកុងតឺន័របេីកបុកនិងកិនកាលពីវេលាម៉ោង៦និង៤០នាទីយប់ ថ្ងៃព្រហស្បតិ៍ ខែមិកសិរឆ្នាំចសំរឹទ្ធស័កពស២៥៦២ ត្រូវនិងថ្ងៃទី៣ខែមករាឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃកំបុត្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជយ័។
ជនរងគ្រោះទី១ឈ្មោះ ភក្រ្ដី អាយុប្រហែល៣០ ឆ្នាំ មុខរបរជាងកាត់សក់ចំណែកប្រពន្ធឈ្មោះ និមល អាយុ២៥ឆ្នាំ
ជនរងគ្រោះទាំងពីអ្នកប្ដីប្រពន្ធ បច្ចុប្បន្ននៅភូមិស្រីសំមូងឃុំតាំងដូងស្រុកបាទីខេត្តតាកែវ។
តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូម៉ាកស្គុពីសេរីឆ្នាំ២០១៨ពណ៍ក្រហមពាក់ស្លាកលេខភ្នំពេញ 1GV9379 តាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជេីងទៅត្បូងខណះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តកុងតឺន័រពណ៍ខៀវពាក់ស្លាកលេខភ្នំពេញ3R3983 ធ្វេីដំណេីរបញ្ច្រាស់ទិសគ្នាវ៉ាជែកក៏ជ្រុលបុកម៉ូតូពេញទំហឹងនិងកិនជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធបែកក្បាលធ្លាយខួស្លាប់យ៉ាងអាណោចអាធម័។ រីឯរថយន្តបង្ករក្រោយពីកេីតហេតុម្ចាស់បានចុះពីលេីរថយន្តគេចខ្លួនបាត់ដោយបន្សល់ទុករថយន្តនៅកន្លែងកេីតហេតុ។
បេីតាមបងប្អូនជនរងគ្រោះបានឲ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះទាំងីរនាក់ប្តីប្រពន្ធបានជិះម៉ូតូមកពីទិញខោអាវនៅឯភ្នំពេញហេីយបំណងជិះត្រឡប់ទៅផ្ទះវិញខណះមកដល់ចំណុចេីតហេតុក៏ជួបគ្រោះថ្នាក់បែបនេះតែម្តង។
បច្ចុប្បន្ន រថយន្តនិងមូតូត្រូវបាននគរបាលចរាចរណ៍យកទៅរក្សាទុកនៅការិយ៉ាល័យចរាចរណ៍ជេីងគោកដេីម្បីរងចាំដោះស្រាយតាមច្បាប់ រីឯសពត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕ សុខាសែនជ័យ