ម្តាយ​ជួលជាងមកជួសជុលផ្ទះ​ បែរជាមកធ្វេីអោយកូនស្រីគាត់អស់ព្រហ្មចារីយ៍

ចែករំលែក៖

ខេត្តកំពង់ស្ពឺៈជាងផ្ទះម្នាក់បានធ្វើសកម្មភាពចាប់រំលោភ​សេពសន្ថវៈទៅលើកូនស្រីម្ចាស់មួយយប់រហូតដល់ទៅ០២ដងពេលធ្វើសកម្មភាពហើយជនសង្ស័យធ្វើហាក់ដូចជាគ្មានរឿងអ្វីកើតឡើងរហូតដល់ម្តាយក្មេងស្រីដឹងរឿងក៏ប្តឹងអោយសមត្ថកិចឃាត់ខ្លួនតែម្តង។

ហេតុការណ៍ចាប់រំលោភនេះកើតហេតុកាលពីវេលាម៉ោង២២និង៣០នាទីថ្ងៃទី២ខែមករាឆ្នាំ២០១៩ចំនុចភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ។
ក្មេងស្រីរងគ្រោះឈ្មោះយឹម ចន្រ្ទា ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅចំណុចកើតហេតុខាងលើ។

ជនសង្ស៍យឈ្មោះ ស៊ូ ហ៊ី ភេទប្រុសអាយុ៣៥ឆ្នាំ មានទៅលំនៅភូមិជម្ពូរព្រឹក ឃុំជុំពូព្រឹក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បច្ចុប្បន្នស្នាក់នៅភូមិឃុំកើតហេតុជាងផ្ទះឈ្មោះសឿន ឃា (ដែលជាម្ដាយក្មេងស្រីរងគ្រោះ) ។

អធិការនគរបាលស្រុកឱរ៉ាល់លោកវរសេនីយ៍ឯកប៑ុតប៑ុនធឿនបានអោយដឹងថាជនសង្ស័យគឺជាជាងមកធ្វើផ្ទះអោយម្្្តាយក្មេងស្រីរងគ្រោះមុនពេលកើតហេតុក្មេងស្រីរងគ្រោះដេកនៅរានហាលមុខផ្ទះ(តាកខាងមុខ)តែម្នាក់ឯង ដោយម្តាយនាងដេកនៅខាងក្នុងផ្ទះ។
សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជននេះបន្ទាប់ពីទទួលបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះ។

លោកអធិការបន្តថាក្រោយឃាត់ខ្លួន
ជនសង្ស័យបានឆ្លើយសារភាពថាដោយឃើញឱកាសល្អក៏លបទៅចាប់រំលោភសេពសន្ថវៈលើក្មេងស្រីរងគ្រោះរហូតបានសម្រេក្នុង១យប់គឺសម្រេចចំនួន០២ដងគឺខ្លួនបានធ្វើសកម្មភាពពេលដែលនារីរងគ្រោះកំពុងដេកតែម្នាក់ឯងហើយម្ដាយនាងសំរាន្តនៅក្នុងផ្ទះ ។
ជនសង្ស័យបានអោយដឹងទៀតថាក្រោយពីធ្វើសកម្មភាពរំលោភហើយព្រឹកឡើងខ្លួនធ្វើហាក់ដួចជាមិនមានរឿងអ្វីកើតឡើងរហូតដល់សមត្ថកិច្ចចុះមកឃាត់ខ្លួន។
ចំណែកស្ត្រីឈ្មោះសឿនឃាម្តាយក្មេងស្រីរងគ្រោះបានរៀបរាប់ថាដោយឃើញកូនដេើរយកដៃឱបពោះក៏ចាប់សួរទើបកូនព្រមនិយាយការពិតថាជនសង្ស័យចាប់រំលោភនាងហលយគំរាមមិនអោយនោយាយប្រាប់អ្នកណាឡើយ។

ក្នុងយប់កលតហេតុនោះគាត់ជាម្តាយសំរាន្តនៅក្ន្ងុុងផ្ទះដោយមិនដឹងថាកូនដែលដេកនៅរានហាកខាងមុខត្រូវជាងចាប់រំលោភនោះទេក្រោយដឹងការពិតក៏ប្តឹងសមត្ថកិច្ចអោយឃាត់ខ្លួនជនសង្ស័យតែម្តង។

នៅរសៀលថ្ថៃទី៣មករា២០១៩លោកវរសេនីយ៍ឯកប៑ុតប៑ុនធឿនអធិការនគរបាលស្រុកឱរ៉ាក់បានអោយដឹងថាកាលពីយប់ថ្ងៃទី២មករាមានករណីរំលោភសេពសន្ធវះបានសម្រេច មួយបានកើតឡើងដែលបង្ករដោយជនសង្ស័យខាងលើក្រោយទទួលបណ្តឹងកម្លាំងរបស់លោកក៏ចុះទៅឃាត់ខ្លួនតែម្តង។ពេលនេះជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរស្រុកឱរ៉ាល់ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិតាល័យជំនាញបន្តនីតិវិធី៕សេនាស័ក្តិ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print