ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជំរុញឲ្ យខណ្ឌនិងមន្ទីរជំនាញចំណុះឲ្យ រដ្ ឋបាលរាជធានីភ្នំពេញសម្រុកលើកា រងារជួសជុលផ្លុវ ស្តារលូ ស្តារប្រឡាយទាំងអស់អោយបានស្អា តក្នុងរដូវប្រាំងឆ្នាំ២០១៩នេះ ហើយចំពោះអ្នកលក់ដូរអាហារហូបចុ កបង្កអោយលូស្ទះក៏នឹងមានវិធានកា រធ្ងន់ធ្ងរផងដែរ ។
លោកឃួង ស្រេង បានរុញបែបនេះ ធ្វើឡើងកាលពីព្រឹ កថ្ងៃទី០៣ មករាឆ្នាំ២០១៩នៅ ក្នុងកិច្ចប្រជុំស្ដីពីការត្រួ តពិនិត្យលទ្ធផលការងារគម្រោងជួ សជុលប្រព័ន្ធលូក្នុងខណ្ឌទាំង៤ កណ្តាលក្រុងក្នុងឆ្នាំ២០១៨និងផែ នការ២០១៩ ដោយមានការចូលរួមពីអភិបាលខណ្ឌទាំ ង៤ និងមន្ទីរមន្ទីរជំនាញពាក់ព័ន្ ធចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា សម្រាប់ប្រព័ន្ធលូ ប្រឡាយយើងនាពេលបច្ចុប្បន្ននេះ
ឃើញថា រំដោះទឹកមានលក្ខណៈល្អប្រសើរហើយ ដោយពីមុនស្ទះទឹក២ថ្ងៃទើបហូរអស់ តែពេលនេះ មិនដល់មួយម៉ោងផងទឹកបានហូរអស់ពី លើផ្លូវទៅហើយ ។ ទោះបីជាយ៉ាងណាក្តីការងារនេះយើ ងត្រូវតែបន្តធ្វើទៀត ។
លោកបន្តថា ៖ សម្រាប់ឆ្នាំ២០១៩នេះ អភិបាលខណ្ឌ មន្ទីរជំនាញ ត្រូវសំរុកជួសជុលផ្លុវ ស្តារលូ ស្តារប្រឡាយទាំងអស់អោយបានស្អា តក្នុងរដូវប្រាំងនេះ ដោយយើង មានរយៈពេលត្រឹមតែ៣ខែប៉ុណ្ណោះ ។ក្រៅពីការជួសជុលផ្លុវ ស្តារលូ ស្តារប្រឡាយនេះ អាជ្ញាធរខណ្ឌត្រូវចុះ ណែនាំអប់រំ ប្រជាពរដ្ឋ ពិសេសអ្នកលក់អាហារហូបចុះ ធ្វើយ៉ាងណាកុំអោយពួកគាត់បោះកា កសំណល់ចូលទៅក្នុងអណ្តូងលូ ។បើពួកគាត់មិនស្តាប់ត្រូវធ្វើកំ ណត់ហេតុ ជាលើកទី១ ជាមួយនឹងវិធានការផ្លូវច្បាប់ របស់អន្តរក្រសួង តែបើពួកគាត់មិនអនុវត្តតាមទៀត ដោយនៅតែបញ្ចូលកាកសំណល់ទៅក្នុ ងអណ្តូងលូទៀតនោះ យើងសម្រេចបិទអាជីវកម្មលក់ដូរអា ហារហូបចុកពួកគាត់តែម្តង ។
លោកឃួង ស្រេង បានសង្កត់ធ្ងន់ថា៖ ចំពោះការងារនេះរដ្ឋបាលរាជធានីភ្ នំពេញ បានជម្រុញអោយធ្វើច្រើនលើកច្រើ នសាររួចមកហើយ តែហាក់មិនមានសកម្មភាពសោះ ដូច្នេះទេ បើនៅតែមិនធ្វើ នៅឆ្នាំ២០១៩នេះ ទុកអោយរដ្ឋបាលរាជធានីភ្នំពេញជា អ្នកធ្វើម្តង ។
ក្នុងកិច្ចប្រជុំនោះបញ្ហាសណ្តា ប់ធ្នាប់ក៏ត្រូវបានលោកឃួង ស្រេង លើកឡើងផងដែរ ដោយលោកបញ្ជាក់ថា ចាប់ពីពេលនេះទៅ ការសាងសង់រោងការ រោងបុណ្យ អាចធ្វើបានត្រឹមតែលើចិញ្ចើមផ្លូ វ មិនអោយសាងសង់លើទ្រូងផ្លូវដាច់ខា ត ហើយចំពោះរថយន្តធំចូលក្រុងវិញត្ រូវតែមានវិធានកាេអោយបានម៉ឹងម៉ា ត់ បើទោះបីការងារនេះពាក់ព័ន្ធនឹងប៉ូ លីសក៏ដោយ ក្នុងនាមអាជ្ញាធរខណ្ឌត្រូវឃាត់ រថយន្តធំៗទាំងនោះទុក ហើយសួរនាំអោយបានច្បាស់ ថាតើគោលដៅណាដែលអនុញ្ញាតិអោ យរថយន្តទាំងនោះចូល ដើម្បីយើងមានវិធានការបន្ត៕ សំរិត