កម្លាំងល្បឿនរថយន្តកាមរីឆ្លាមបុកធ្លាក់ទូចេញពីរថយន្តកុងតឺន័រ ,របួសធ្ងន់ ២នាក់កៀបជាប់ក្នុងរថយន្ត

ចែករំលែក៖

ខេត្តកណ្ដាល ៖ អ្នកបើកបរ និងអ្នករួមដំណើរពីរនាក់បានរងរបួសធ្ងន់ដូចគ្នា ខណៈមកដល់ផ្លូវកោង សង្ស័យចាំភ្លើងធ្វើឲ្យការបញ្ជាចង្កូតរថយន្តកាម រីឆ្លាមមិនបាន ក៏ជ្រុលទៅបុកចំបញ្ឆិតមុខរថយន្តកុងតឺន័រ ដែលធ្វើដំណើរបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យ ធ្លាក់ទូកុងតឺន័រ និងរថយន្តឆ្លាមខូចខាតស្ទើរតែទាំងស្រុង ។

ករណីគ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោងប្រមាណ២និង៤០នាទីទៀបភ្លឺ​ ឈានចូលថ្ងៃ​សុក្រ​ ទី៤ ខែមករា​ ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ១​ ត្រង់ចំណុចមុខផ្សារគគីរ ឃុំគគីរ​ ស្រុកកៀន ស្វាយ ខេត្តកណ្តាល ។

នគរបាលចរាចរឲ្យដឹងថា រថយន្តជួបគ្រោះថ្នាក់ចរាចរណ៍ ម៉ាកកាមរីឆ្លាម ពណ៌ស្ករ​ ពាក់ស្លាកលេខ ភ្នំពេញ​ 2K-7730  បើកបរដោយឈ្មោះ យ៉ង​ ម៉ាច​ អាយុខ្ទង់​៣៥ឆ្នាំ ធ្វើការនៅកំពង់ផែ (រងបួសធ្ងន់) និងអ្នករួមដំណើរម្នាក់ តែមិនទាន់ស្គាល់អត្តសញ្ញាណ រងរបួសធ្ងន់ ។ រីឯអ្នកបើកបររថយន្ត​កុងតឺន័រត្រូវ បានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ប៉ុន្តែស្លាកលេខរថយន្តមិនស្គាល់ទេ (បាត់ស្លាកលេខ) ។

នៅជុំវិញករណីនេះ ត្រូវបានប្រភពព័ត៌មានឱ្យដឹងថា នៅមុនពេលកើតហេតុ​ គេឃើញរថយន្តកាមរីឆ្លាម បើកបរក្នុងទិសដៅមកលិចមកកើតក្នុងល្បឿនលឿន ។ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ (មុខ ផ្សារគគីរ)​ ជាចំណុចផ្លូវកោង​ ក៏មានរថយន្តកុងតឺន័រ​បើកបរពីខាងមុខ ក្នុងទិសដៅបញ្ច្រាសទិសគ្នា​ ពី កើតមកលិច​ ស្រាប់តែរថយន្តកាមរីឆ្លាម​បានបើកទៅបុកចំបញ្ឆិត​ពីមុខរថយន្តកុងតឺន័រ បណ្តាលឱ្យធ្លាក់ ទូកុងតឺន័រ និងររថយន្តកាមរីខូចខាតស្ទើរតែទាំងស្រុងបណ្តាលឲ្យអ្នកបើកបរ និងអ្នករួមដំណើរ រងរបួស ២នាក់ទាំងពីរនាក់ ។

សាក្សីថា ដោយមានអន្តរាគមន៍ពីពលរដ្ឋនៅក្បែរៗនោះបានជួយសង្គ្រោះជនរងគ្រោះឲ្យចេញពីរថយន្ត រួចបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត ។ សាក្សីបន្តថា ក្រោយកើតហេតុ​បន្តិច ក៏មានកម្លាំង សមត្ថកិច្ចចុះមកពិនិត្យនិងវាស់វែង ដោយយករថយន្តទាំងពីរគ្រឿងទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះ ស្រាយទៅតាមផ្លូវច្បាប់ ៕ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print