តុលាការ​កំពុង​សាកសួរ​ថៅកែ​ហាង​កែឌែម៉ូ​ គ្លីនិក​ ពាក់ព័ន្ធ​ការ​គំរាម​បង្ហោះ​សកម្មភាព​ដេរ​ប្រដាប់​ភេទ​អតិថិជន​

ចែករំលែក៖

ភ្នំពេញ​៖​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ នៅ​ថ្ងៃទី​៤​ ខែ​ធ្នូ​ នេះ​ បញ្ជូន​លោក​ស្រី​ ហូវ​ ដាណេ​ ថៅកែ​ហាង​កែសម្ផស្ស​ ឌែម៉ូ​ គ្លីនិក​ មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដេីម្បី​ចាត់​ការ​តាម​ច្បាប់​ ។

មន្ត្រី​តុលាការ​ បញ្ជាក់​ថា​ ស្ត្រី​រូប​នេះ​កំពុង​ស្ថិត​ក្រោម​ចំណាត់ការ​របស់​លោក​សឿន​ មុនីរ័ត្ន​ ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ។

ពាក់ព័ន្ធ​ករណី​នេះ​ ដោយសារ​លោក​ស្រី​ ហូវ​ ដាណេ​ ទទួល​រង​បណ្តឹង​ពី​អតិថិជន​ ថា​ បាន​គំរាម​ទារ​លុយ​រាប់​ម៉ឺន​ដុល្លារ​ ដោយ​បង្ហោះ​សកម្មភាព​ដេរ​ប្រដាប់​ភេទ​លេី​បណ្តេញ​សង្គម​ហ្វេសប៊ុក​ ។

ការ​សម្រេច​យ៉ាង​ណា​ នោះ​ អង្គភាព​យេីង​នឹង​បន្ត​តាមដាន​ទៀត​ ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print