ឃាត់ឃាតកបានហើយ ករណីប្តីយកកាំបិតចាក់ប្រពន្ធរួមទាំងម្តាយក្មេកឲ្យរបួស និងបុរសជនជាតិចិនស្លាប់ 

ចែករំលែក៖

ភ្នំពេញ : បុរសជនសង្ស័យម្នាក់នគរបាលព្រហ្មទណ្ឌសហការជាមួយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ស្នងការនិងរួមកម្លាំងព្រហ្មទណ្ឌក្រសួងមហាផ្ទៃតាមប្រម៉ាញ់រយះពេលត្រឹតែ១១ថ្ងៃតាមបុរសជនសង្ស័យម្នាក់ចាប់នៅលេីភ្នំពួនលាក់ខ្លួនក្រោយពីប្រព្រឹត្តបទល្មេីសឃាតកម្មគិតទុកជាមុន(ចាក់សម្លាប់)ថ្ងៃទី០៣ ខែ មករា ឆ្នាំ ២០១៨នៅចំណុចវត្តភ្នំត្បែងមានជ័យ ភូមិថ្មី ឃុំរអា ស្រុកសង្គមថ្មី ខេត្តព្រះវិហានិងនាំមកសាកសួរនាំនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ។

លោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការរងទទួលផែនយុត្តិធម៍ខណ្ឌចំការមនបានអោយដឹងថាគួររំលឹក កាលពីថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ២០១៨នៅ វេលាម៉ោង ៧ និង១០ នាទីយប់ នៅចំណុចភោជនីយដ្ឋាន family ផ្លូវ ១០១ ក្រុមទី ២៥ ភូមិ៨ សង្កាត់បឹងត្របែក ដែលមានជនបង្កហិង្សាឃាតកម្មគិតទុកជាមុន(ចាក់សម្លាប់)និងមានជនរងគ្រោះឈ្មោះ Song Qingjun ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិចិន ស្នាក់នៅផ្ទះជួល ផ្លូវ ៣១០ សង្កាត់បឹងកេង កងទី 2 ខណ្ឌចំការមន មុខរបរប្រធានក្រុមហ៊ុន កាន់លិខិតឆ្លងដែនលេខ EA9510799 (ស្លាប់)ទី២ ឈ្មោះគង់ សុផារ៉ា ភេទស្រី អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ ១៣៥ ផ្លូវ ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ ២ ខណ្ឌច្បារអំពៅ មុខរបរយោធា រងរបួស ដៃនិងជើងទាំងសងខាង ។

ទី៣ឈ្មោះម៉ែនអេង ភេទស្រី អាយុ ៥៦ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅជាមួយជនរងគ្រោះឈ្មោះគង់សុផារ៉ា មុខរបរ លក់បបរ រងរបួសជើងឆ្វេងដែលមកសំរាកព្យាបាលមន្ទីរពេទ្យរុស្សុីក្រោយកេីតហេតុជនល្មេីសបានរត់គេចខ្លួនបាត់ពីកន្លែងកេីតហេតុហេីយសមត្ថកិច្ចចុះមកត្រួតពិនិត្យសហការនិងការិយាល័យនគរបាលបច្ចេកទេសកោសល្យវិច្ឆ័យស្នងការរាជធានីភ្នំពេញ ។

លោកវរសេនីយ៍ទោបន្តថាក្រោយពីបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញដាក់ផែនការអោយមកលោក យិន សាន អធិការខណ្ឌចំការមនត្រូវយកចិត្តទុកដាក់និងតាមស្រាវជ្រាវតាមចាប់ជនដៃដល់យកមកដាក់ទោសទណ្ឌតាមផ្លូវអោយទាល់តែបានរហូតដល់ថ្ងៃទី០៣ ខែ មករា ឆ្នាំ ២០១៨នៅចំណុចវត្តភ្នំត្បែងមានជ័យ ភូមិថ្មី ឃុំរអា ស្រុកសង្គមថ្មី ខេត្តព្រះវិហាឃាត់ជនសង្ស័យបង្ក្រាបបានឈ្មោះ គង់ កុសល ភេទប្រុស ឆ្នាំ៣៨ឆ្នាំ មុខរបរយោធា រស់នៅភូមិលេខ៣ សង្កាត់ ជ្រោយចង្វា ខណ្ឌជ្រោយចង្វាយយកមកភ្នំពេញដោយបានសហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌស្នងការនិងព្រហ្មទណ្ឌក្រសួងមហាផ្ទៃនិងកម្លាំងចំណុះស្នងការខេត្តព្រះវិហាផងដែរ ។

តាមចំលេីយជនសង្ស័យខ្លួនបានសារភាពបានកាារជាបហរពន្ធតាំងពីឆ្នាំ២០០៨ដោយស្គាល់គ្នារៀនទ្យហេីយ ចេញធ្វេីការនៅអង្គភាពយោធាផ្នែកសុខាភិបាល(ពេទ្យ)ជាមួយគ្នាហេីយក្រោយមកមាានចំណងដៃកូនបប្រុសស្រីចំនួ២នាក់ប្រុសច្បងអាយុ១០ឆ្នាំនិងកូនស្រីអាយុ៥ឆ្នាំក្រោយមករស់នៅមិនត្រូវគ្នាបហរពន្ធសុំលេងលះដល់តុលាការតាំងពីឆ្នាំ២០១៤ហេីយសាលក្រមចេញអោយសំរេចលេងលះឆ្នាំ២០១៥ ។

ក្រោយមកក៏ចេញសាលក្រមខ្ញុំសុំទោសប្រពន្ធសុំជាគ្នាវិញដោយអាណិតកូនរួចក៏បានត្រូវគ្នាវិញនិងរស់នៅជុំគ្នាធម្មតាតែក្រោយមកមួយ រយះមេីលទៅប្រពន្ធគាត់មិនដូចមុនទេសង្ស័យថាលួចលាក់មានស្នេហាជាបុរសជនជាតិចិនអ្នកមានលុយម្នាក់ ហេីយក៏បានតាមដានកាលពីថ្ងៃទី១៥ ខែ ១០ឆ្នាំ ២០១៥ឃេីញប្រពន្ធគាត់ដេកនៅបន្ទប់បុរសជនជាតិចិននៅម្ដុំវត្តទឹកថ្លា ស្ថិតនៅសង្កាត់ទឹកថ្លាខណ្ឌសែនសុខហេីយក៏អោយបុរសជនជាតិចិននិងអោយបុរសជនជាតិចិនសន្យាឈប់ទាក់ទងជាមួយប្រពន្ធទៀតទោះបីមានលិខិតសាលកហរមតុលាការពិតមែនតែយេីងទាំង២នាក់ត្រូវគ្នាវិញលុះដល់ថ្ងៃទី២៤ ខែ ធ្នូ ឆ្នាំ២០១៨មុនកើតហេតុ ជនសង្ស័យបានផឹកស្រាស្រវឹង ចំនួន៥កំប៉ុង ហើយក៏បានមកកាន់ទីតាំងកើតហេតុ ក្នងគោលបំណងកក់តុ ដើម្បីហៅក្រុមគ្រួសារ ប្រពន្ឋ និងកូន បងប្អូនមកហូបស៊ុប ប៉ុន្តែចៃដន្យក៏ជួបប្រពន្ឋ ម្តាយក្មេក និងប្រុសសង្សារជាជនជាតិចិន កំពុងហូបសាច់អាំងនៅកន្លែងនឹងបាត់ទៅហើយ ហើយក៏មានចិត្តខឹងសម្បាយ៉ាងខ្លាំង ហើយយកកូនកាំបិតដែលនៅលើតុមកគំរាមប្រពន្ឋ និងបុរសជនជាតិចិននោះ ហៅទៅប៉ុស្តិ៍ នគរបាលដើម្បីធ្វើកិច្ចសន្យាបញ្ឈប់ការទាក់ទងប្រពន្ឋរបស់ខ្លួនទោះបីលេងលះគ្នាពិតមែនតែបានត្រូវគ្នាវិញ ក៏ត្រូវជនជាតិនោះតដៃ ដោយកំពុងតែខឹងផងនោះ ហើយក៏បានដកកាំបិតចាក់យកៗតែម្តងសូមបញ្ជាក់ថាកាំភ្លេីងខ្លីម៉ាកK59មិនបានដកគំរាមទៅលេីអ្នកទេដោយគ្រាន់តែលេីអាវឡេីងអោយគេឃេីញខ្លាចមានអ្នកចូលជួយក្រោយមកក៏ប្រញ្ញាប់រត់ចេញហាងេីយជិះម៉ូតូម៉ាកPCXពណ៍សរបស់ខ្លួនទៅបន្ទាយកងទ័ពជេីងអាកាសវិញដេីម្បីយកកាំភ្លេីងខ្លីប្រគល់អោយអង្គភាពវិញនិងចំណែកម៉ូតូផ្ញេីរអោយអ្នកស្គាល់គ្នាជួយលក់និងផ្ញេីរលុយអោយម្ដាយបានប្រគល់សព្វគ្រប់និងផ្ដាំផ្ញេីរក៏ជិះរថយន្តក្រុងធ្វេីដំណេីររត់គេចខ្លួនទៅស្នាក់នៅវត្តថ្ម៣ដុំ ស្ថិតភ្នំត្បែងមានជ័យ ភូមិថ្មី ឃុំរអា ស្រុកសង្គមថ្មី ខេត្តព្រះវិហា។

បច្ចប្បន្នជនសង្ស័យសមត្ថកិច្ចកសាងសំណុំរឿងនិងបញ្ជូលទៅកាន់តុលាការដេីម្បីចាត់ការតាមនីតិវិធីបន្តតាមផ្លូវច្បាប់នេះហេីយគឺការប្រច័ណ្ឌហួសហួសគិតខ្លីមួយពេល ៕ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print