ព្រូដិនសលកម្ពុជាឧបត្ថម្ភសិក្ខាសាលាការអប់រំអំពីមុខវិជ្ជាស្ទែមនៅខេត្ត៣

ចែករំលែក៖

ភ្នំពេញ ៖ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងទូទាំងប្រទេសរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជាដើម្បីលើកកម្ពស់ការអប់រំមុខវិជ្ជាស្ទែមនិងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពនៅកម្ពុជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលឈានមុខគេនៅកម្ពុជានេះបានឧបត្ថម្ភគាំទ្រសិក្ខាសាលាការអប់រំមុខវិជ្ជាស្ទែមជាបន្តបន្ទាប់នៅខេត្តបាត់ដំបងសៀមរាបនិងកំពង់ចាម។គម្រោងទូទាំងប្រទេសនេះបានផ្សព្វផ្សាយទៅដល់សិស្សនិងលោកគ្រូ-អ្នកគ្រូជាង២០ម៉ឺននាក់និងត្រូវបានគាំទ្រដោយក្រសួងអប់រំយុវជននិងកីឡា។

នាយក-នាយិកាលោកគ្រូ-អ្នកគ្រូនិងមន្រ្តីនាយកដ្ឋានជាង៦០០នាក់បានមកចូលរួមក្នុងសិក្ខាសាលាដែលរៀបចំឡើងដោយមន្ទីរអប់រំយុវជននិងកីឡាដោយពួកគាត់បានចូលរួមសកម្មភាពផ្សេងៗដែលពាក់ព័ន្ធនឹងរបៀបដោះស្រាយចំណោទបញ្ហានិងចែករំលែកចំណេះដឹងអំពីវិទ្យាសាស្រ្តបច្ចេកវិទ្យាវិស្វកម្មនិងគណិតវិទ្យាហៅកាត់ថាមុខវិជ្ជាស្ទែម។

លោកDavid Nutmanនាយកប្រតិបត្តិក្រុមហ៊ុនព្រូដិនសលកម្ពុជាបានពន្យល់ថាក្រុមហ៊ុនព្រូដិនសលកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយដល់ការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។លោកNutmanបានមានប្រសាសន៍ថា“ការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់ប្រទេសកម្ពុជាគឺជាចំនុចស្នូលនៃទស្សនអាជីវកម្មរបស់ព្រូដិនសលកម្ពុជា។ចាប់តាំងពីឆ្នាំ២០១៣មកយើងបានផ្តួចផ្តើមឱ្យមានកម្មវិធីអភិវឌ្ឍន៍សង្គមជាច្រើនដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាពីគ្រប់ស្រទាប់វណ្ណៈដូចជាកម្មវិធីអក្ខរកម្មហិរញ្ញវត្ថុកម្មវិធីសុវត្ថិភាពចរាចរផ្លូវគោកកម្មវិធីអប់រំនិងកម្មវិធីសង្គ្រោះបឋម។លោកបានបន្ថែមទៀតថា៖“ការបង្រៀនឱ្យស៊ីជម្រៅអំពីមុខវិជ្ជាស្ទែមដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយរក្សាឱ្យបាននូវកំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងពេលអនាគតដ៏វែងឆ្ងាយទៅថ្ងៃមុខហើយគំនិតផ្តួចផ្តើមមុខវិជ្ជាស្ទែមរបស់យើងកំពុងជួយយុវជនកម្ពុជាឱ្យទទួលបានចំណេះជំនាញសំខាន់ៗដែលពួកគាត់ត្រូវការ។”

ថ្លែងនៅឯសិក្ខាសាលាខេត្តបាត់ដំបងលោកវេជ្ជបណ្ឌិតចាន់រ័ត្នប្រធាននាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្រ្តនៃក្រសួងអប់រំយុវជននិងកីឡាបានកត់សម្គាល់ថាការផ្តល់អាទិភាពដល់ការអប់រំមុខវិជ្ជាស្ទែមមានសារៈសំខាន់ណាស់ចំពោះការរក្សាឱ្យបាននូវកំណើនសេដ្ឋកិច្ចជាតិប្រកបដោយនិរន្តរភាព។លោកបានមានប្រសាសន៍ថា៖“ក្រសួងអប់រំយុវជននិងកីឡាបានធ្វើឱ្យការអប់រំមុខវិជ្ជាស្ទែមជាអាទិភាពនៅក្នុងកំណែទម្រង់របស់យើងដែលស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលដើម្បីធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមក្នុងឆ្នាំ២០៣០។ដើម្បីសម្រេចបានគោលនយោបាយហើយប្រជាពលរដ្ឋរបស់យើងត្រូវការជំនាញខាងផលិតកម្មមិនត្រឹមតែជំនាញប្រើប្រាស់ប៉ុណ្ណោះទេ។ការអប់រំមុខវិជ្ជាស្ទែមជួយកម្ពុជាឱ្យក្លាយជាប្រទេសផលិត។”

លោកស្រីតាន់ផល្លីនាយិការងសាលាបឋមសិស្សាគង់មុតដែលបានចូលរួមក្នុងសិក្ខាសាលានៅខេត្តសៀមរាបបានរៀបរាប់អំពីសារៈសំខាន់នៃការគាំទ្រដល់គ្រូបង្រៀនមុខវិជ្ជាស្ទែម។លោកស្រីបានមានប្រសាសន៍ថា៖“សិក្ខាសាលាថ្ងៃនេះពិតជាជួយដល់នាយក-នាយិកានិងលោកគ្រូ-អ្នកគ្រូឲ្យយល់ដឹងពីសារៈសំខាន់នៃការអប់រំមុខវិជ្ជាស្ទែមព្រោះវាផ្ដោតទៅលើការងារជាក្រុមគំនិតច្នៃប្រឌិតការបង្កើតថ្មីៗនិងវាអនុញ្ញាតឲ្យពូកគាត់ចេះវិភាគ”៕ដោយវឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print