ស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ ជាកម្លាំងមិនអាចខ្វះបានក្នុងការអភិវឌ្ឍប្រទេស                                 

ចែករំលែក៖

ភ្នំពេញៈលោកជំទាវ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិលេីកឡេីងថា : ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកប ដោយគតិ បណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា យករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញជាច្បាប់គោលនយោបាយនិងយន្តការជាច្រេីន ដេីម្បីសមភាពយេនឌ័រ ដោយទទួលស្គាល់ថា” ស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គម ជាតិនិងចាត់ទុកស្ត្រីជាកម្លាំងមិនអាចខ្វះបានក្នុងការអភិវឌ្ឍប្រទេស  ។

នេះជាការលេីកឡេីងរបស់លោកជំទាវ ដាំ ដារីនី ក្នុងសិក្ខាសា​លាបូកសរុប ការងារយេឌ័រក្នុងកងយោធពលខេមរភូមិន្ទឆ្នាំ២០ ១៨ និងលេីកទិសដៅអនុវត្តការងារឆ្នាំ ២០១៩ នៅសកលវិទ្យា ល័យការពារជាតិកាលពីថ្ងៃ សុក្រ ១៣ រោច ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនិងថ្ងៃទី ៤ ខែ មករា ឆ្នាំ ២០១៨ នៅសកលវិទ្យាល័យការពារជាតិ  ។

លោកជំទាវ ដាំ ដារីនី  ក្នុងនាមសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ពំានាំការផ្តាំផ្ញេីសាកសួរសុខទុក្ខ ដល់យុទ្ទនារីទូទាំង ខ.ភ.ម  ដោយក្តីរីករាយដែលបានចូលរួមក្នុង សិក្ខាសាលាថ្ងែនេះពិតជាមានសារៈសំខា ន់ បង្ហាញពីការខិតខំប្រឹងប្រែងអនុវត្តភារកិច្ចរបស់បងប្អូនក្រុម ការងារយេនឌ័រក្រសួងការពារជាតិ អគ្គបព្ជាាការដ្ឋានក៏ដូច ជាយុទ្ធនារីក្នុងបណ្តាញ ក្រុមការងារយេនឌ័រ តាមបណ្តាកងឯក ភាពទូទាំង ខ.ភ.ម លេីកកំពស់និងជំរុញឱយយោធិននារីមាន ការយល់ដឹងអំពីផែនការមានសមត្ថភាពនិងទិសដៅសម្រាប់អនុវត្តការងារ ធ្វេីយ៉ាងណាឱយទទួលបានជោគជ័យប្រកបដោ យប្រសិទ្ធភាពចីរភាពសក្តិសមនិងស្ត្រីក្នុងវិស័យការពារជាតិ ។

លោកជំទាវ រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានលេីកឡេីងពីឱកាសការជួបជំុគ្រួសារក្រោមដំបូលសុភមង្គល ធ្វេីការងារប្រ កបដោយក្តីសប្បាយរីករាយ ស្និទ្ធស្នាល មានសិទ្ធសេរីភាពគ្រ ប់បែបយ៉ាងដូចសព្វថ្ងៃដោយសារ សុខសន្តិភាព។ តេីសន្តិភាពកេីតឡេីងដោយវិធីណា ? ក្រឡេកមេីលប្រវត្តិសាស្ត្រកម្ពុជា និងប្រវត្តិកាលពីជាង ៤០ ឆ្នាំមុន កម្ពុជា ដ៏សែនកំសត់ត្រូវបានធ្វេីទុក្ខបុកម្នេញ មិនឈប់ឈរ បង្ខំឱយធ្វេីការងារធ្ងន់ធ្ងរ កាត់ផ្តាច់មនោសព្ចេាតនា ធ្វេីទារុណកម្មយ៉ាងឃោរឃៅ ក្នុងរបប៣ ឆ្នាំ ៨ ខែ ២០ថ្ងៃ នៃរបបវាលពិឃាត ប្រល័យពូជសាសន៍។

ក្នុងឱកាសនោះដែរ វាគ្មិនមកពីស្ថាប័ន កងឯកភាព ចំណុះ ខ. ភ.ម បានធ្វេីធ្វេីបទបង្ហាញ ក្នុងកងឯកភាពរបស់ខ្លួន ជូនសិក្ខា សាលាបានជ្រួតជ្រាបផងដែរ  ៕ សុខដុម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print