ភ្នំពេញ៖យ៉ាងហោចណាស់មានមនុស្ស១,៧៦១នាក់បានស្លាប់ និង ៤,៧៧០នាក់ ផ្សេងទៀតរងរបួស ដោយសារគ្រោះថ្នាក់ចរាចរនៅកម្ពុជា សម្រាប់ឆ្នាំ២០១៨។
នេះបេីតាមរបាយការណ៍ផ្លូវការរបស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៤ ខែមករា នេះ។
របាយការណ៍បញ្ជាក់ថា នៅឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរកើតឡើង៣,២៦៧ករណីលើ៣,៥៣១លើក ថយចុះ ២៦៤លើក ស្មើនឹង៧ភាគរយ បើធៀបនឹងឆ្នាំ២០១៧។
ចំណែកអ្នកស្លាប់មានចំនួន ១,៧៦១នាក់ លើ ១,៧៨០នាក់ ថយចុះ ១៩នាក់ ស្មើនឹង ១ភាគរយ ខណៈចំនួនអ្នករងរបួសមានចំនួន ៤,៧៧០នាក់ លើ ៥,៥៣៩នាក់ ថយចុះ ៧៦៩នាក់ ស្មើនឹង ១៤ភាគរយ ។ តាមរយៈតួលេខនេះ ជាមធ្យមក្នុង១ថ្ងៃ មនុស្សប្រហែល៥នាក់ បានស្លាប់ដោយគ្រោះថ្នាក់ចរាចរ៕ចេស្តា
...