ផ្ទុះ​ធុង​ហ្គា​ស​រថយន្ត​បណ្តាល​ឱ្យ​រង​របួសធ្ងន់​ ស្រាល​ ៧​នាក់

ចែករំលែក៖

​ខេត្តឧត្តរមានជ័យ​៖​ មនុស្ស​ប្រុស​ស្រី​ចំនួន​ ៧​នាក់​ បាន​រង​របួសធ្ងន់​ស្រាល​ ក្នុង​ឧបទ្ទវហេតុ​ផ្ទុះ​ធុង​ហ្គា​ស​រថយន្ត​កាម​រី​ឆ្លាម​ ក្នុង​អំឡុង​ម៉ោង​៣​ នា​ថ្ងៃ​ទី​៤​ ខែធ្នូ​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ភូមិ​ព្រះ​ចំបក់​ ឃុំ​ផ្អាវ​ ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្តឧត្តរមានជ័យ​ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​បញ្ជូន​ ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង​ ហើយ​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប​។​

IMG-20151204-WA0008 (1)

​តាម​ឱ្យ​ដឹង​ពី​សមត្ថកិច្ច​ករណី​ផ្ទុះ​ធុង​ហ្គា​ស​ បណ្តាល​ឱ្យ​មាន​ប្រ​ជន​រង​គ្រោះ​បាន​រង​របួសធ្ងន់​ ចំនួន​ ៧​នាក់​ ដែល​មាន​មនុស្ស​ប្រុស​ស្ត្រី​ ដែល​ម្ចាស់​រថយន្ត​ឈ្មោះ​ ដាំ​ សុ​ផាត​ អាយុ​ ៣៤​ឆ្នាំ​និង​ប្រពន្ធ​ឈ្មោះ​ សំ​ អូន​ អាយុ​៣២​ មាន​ទីលំនៅ​ភូមិ​អូរ​ជញ្ជៀន​ ឃុំ​អន្លង់​វែង​ ស្រុក​អន្លង់​វែង​ ខេត្តឧត្តរមានជ័យ​ បាន​បើកបរ​រថយន្ត​ ម៉ាក​កាម​រី​ឆ្លាម​ ពណ៌​ប្រផេះ​ ពាក់​ស្លាក់​លេខ​ភ្នំពេញ​ ២-​ ៦៦៩៧​ ។​

​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ រថយន្ត​គ្រោះថ្នាក់​ខាងលើ​ នៅ​មុន​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​បាន​បើកបរ​ចូល​ក្នុងផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ ដែល​ត្រូវ​គេ​ដឹង​ថា​ ម្ចាស់​រថយន្ត​បាន​បើកបរ​រថយន្ត​មក​លេង​សាច់​បងប្អូន​។​ ដោយនៅ​ពេល​បើករថយន្ត​ចូល​ក្នុងផ្ទះ​ អ្នក​រួម​ដំណើរ​ជាមួយ​ បាន​ចេញពី​ក្នុង​ឡាន​ ហើយ​នៅ​សល់​តែ​អ្នកបើកបរ​រថយន្ត​ ដោយ​រួម​មាន​មនុស្ស​បាន​រត់​ចេញពី​ក្នុងផ្ទះ​ ទៅ​ទទួល​ស្វាគមន៍​អ្នក​ចេញពី​ក្នុង​រថយន្ត​ ហើយ​ពេល​នោះ​ធុង​ហ្គា​សបាន​ផ្ទុះ​បណ្តាល​ឱ្យ​អ្នក​នៅ​ក្បែរ​រថយន្ត​បណ្តាល​ឱ្យ​រង​របួសធ្ងន់​ចំនួន​៧​នាក់​។​

​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ ករណី​ផ្ទុះ​ធុង​ហ្គា​ស​នេះ​ បណ្តាល​មក​រថយន្ត​កែ​ច្នៃ​ពី​ប្រើ​សាំង​ មក​ប្រើ​ហ្គា​ស​វិញ​ ដែល​ជា​មូលហេតុ​កែ​ច្នៃ​ខុស​បច្ចេកទេស​ ៕

ផ្ទុះធុងហ្គាស

ផ្ទុះធុងហ្គាស១

ផ្ទុះធុងហ្គាស៤

ផ្ទុះធុងហ្គាស៣

ផ្ទុះធុងហ្គាស២ IMG-20151204-WA0007 (1)

...

ដោយ៖ ប៉ែន​ នួន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print