ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលបុករថយន្តកូរ៉េពីក្រោយបណ្តាលអោយបោកក្បាលស្លាប់ភ្លាមៗយ៉ាងអាណោចអាធម័ កាលពីវេលាម៉ោង១និង៥០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៥ខែមករា ឆ្នាំ២០១៩ នៅចំណុចមុខយក្សាបោកអ៊ុត តាមបណ្តោយផ្លូវលេខ៣៧១នស្ថិតក្នុងសង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ។
តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថាមុនពេលកេីតហេតុគេានឃេីញរថយន្តកូរ៉េមួយគ្រឿងមិនចាំស្លាកលេខធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៣៧១ក្នុងទិសដៅជេីងទៅត្បូងខណះមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកយ៉ាម៉ាហា ស៊ីរ៉ូស ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GS 2977 ធ្វេីដំណេីរមកពីក្រោយក្នុងល្បឿនលឿនក៏ជ្រុលបុករថយន្តពីក្រោយពេញទំហឹងបណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុភ្លាមនោះរថយន្តក៏បន្តដំណេីរទៅបាត់។
ក្រោយកេីតហេតុសពត្រូវបានយកទៅតម្កល់ទុកនៅនៅវត្តទឹកថ្លាចំណែកម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ៕សុខាសែនជ័យ