គាំទ្រ​ចំណាត់​ការ​សមត្ថកិច្ច​ ! !  កម្លាំង​សមត្ថកិច្ចចម្រុះត្រួតពិនិត្យអាវុធជាតិផ្ទុះឃាត់ក្រុម​រក្សាទុក​ថ្នាំ​ញៀន​៧នាក់

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមជនសង្ស័យ៧នាក់ ត្រូវបានកម្លាំងចម្រុះខណ្ឌដង្កោធ្វើការឃាត់ខ្លួននៅយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចមុខវត្តសំបួរមាស តាមបណ្ដោយផ្លូវ២១៧ចំការដូង ស្ថិតនៅភូុមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយពួកគេជាប់ពាក់ព័ន្ធនិងគ្រឿងញៀនចំនួន៤កញ្ចប់ ។

ក្នុងកិច្ចប្រតិបត្តិការដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះខាងលើនេះ គឺមានកម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោ ដែលដឹកនាំលោកមេបញ្ជាការរង សៀ ប៊ុនថាត បានចូលរួមសហកាជាមួយគណៈបញ្ចាការឯកភាពខណ្ឌដង្កោ ដែលដឹកនាំដោយ នាយករដ្ឋបាលខណ្ឌ លោក ម៉ុក ពុទ្ធា និងមន្ត្រីនគរបាលខណ្ឌដង្កោដឹកនាំដោយលោកអធិការរង សាត ប្រសើ ព្រមទាំងមន្ត្រីក្រោមឱវ៉ាតជាច្រើនរូបទៀតចូលរួចសហការ ។

ជាលទ្ធិផលក្នុងកិច្ចប្រតិបត្តិការណ៍នេះ កម្លាំងចម្រុះបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៧នាក់ (ប្រុស) និងដកហូតវត្ថុតាំងរួមមាន ៖ ក្រាមសថ្លាចំនួន ០៤ កញ្ចប់តូច (សង្ស័យសារធាតុញៀន ) និងម៉ូតូចំនួន ០៣គ្រឿង
១- ម៉ាក HONDA C125 ពណ៍ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1H-5712 ។
២- ម៉ាក HONDA Wave ពណ៍ខ្មៅ គ្មានស្លាកលេខ ។
៣- ម៉ាក HONDA C125 ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ FM-4863 ។
បច្ចុប្បន្ន ជនសង្ស័យទាំង៧នាក់ និងវត្ថុតាងខាងលើ ត្រូវបានបញ្ចូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីឃុំខ្លួន និងកសាងសណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ៕ ដោយ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print