មួយរយៈពេលចុងក្រោយនេះ រុស្ស៊ីកាន់តែបង្ហាញជាសាធារណៈ នោះគឺប្រភេទអាវុធទំនើបៗ របស់ខ្លួនដែលអាចវាយប្រហារទៅលើគោលដៅ ដោយមិនមានប្រព័ន្ធការពារមីស៊ីលណាមួយអាច វាយកម្តេចបានឡើយ ។
កន្លងមក រុស្ស៊ីបានបង្ហាញជាសាធារណនៅមីស៊ីល ល្បឿននឿនជាងសម្លេង ២០ ដង ប្រភេទ Avangard ដែលទើបតែសាកល្បងបានជោគជ័យ ។មីស៊ីលនោះមិនមានអ្វីដែលអាចមករារាំងវាបានឡើយដោយសារតែល្បឿន លឿនជាងគេបង្អស់ ។
នៅពេលនេះដែរ រុស្ស៊ី បានបង្ហាញមិស៊ីល មួយប្រភេទទៀត ដែលជាមីស៊ីលគ្រោះថ្នាក់បំផុតរបស់កម្លាំងទាហានរុស្ស៊ី ។កាំជ្រួចមីស៊ីល Kh-555 ត្រូវបានគេចាត់ទុកថាជាមីស៊ីល ឆ្លងទ្វីបដែល គ្រោះថ្នាក់បំផុតរបស់កម្លាំងទាហានរុស្ស៊ីនាពេលបច្ចុប្បន្ន ។
ប្រភេទកាំជ្រួចមីស៊ីល Kh-555 បានផលិតឡើង តាំងពីឆ្នាំ២០០០ ដើម្បីជំនួសប្រព័ន្ធមីស៊ីល Kh-55 និង Kh-55SM ដែលផលិតតាំងពីឆ្នាំ១៩៨០។
មីស៊ីល Kh-555 បានបូកបញ្ជូលបច្ចេកវិទ្យា ទំនើបៗជាច្រើនដែលអាចចាក់ទម្លុះ ប្រព័ន្ធមីស៊ីលការពាររបស់សត្រូវ ។ មីស៊ីលនេះបានបំពាក់ប្រព័ន្ធកាំណត់គោលដៅ ដែលអាចវាយប្រហារចំគោលដៅ ជាងមីស៊ីលប្រភេទចាសដល់ទៅ៥ដង។
ប្រភេទមីស៊ីល Kh-555 បានបំពាក់ក្បាលគ្រាប់ដែលមានទម្ងន់៤១០ បន្ទាប់ពីក្បាលគ្រាប់បរមាណូ ។ ក្បាលគ្រាប់ធម្មតាអាចដែលបានបំពាក់នៅលើមីស៊ីល Kh-555 អាចវាយប្រហារទៅលើគោលដៅជាច្រើនក្នុងពេលតែមួយ ។
មីស៊ីល Kh-555 បាញ់បានរយៈចម្ងាយដល់ទៅ២០០០គីឡូម៉ែត្រ ប៉ុន្តែ ប្រភពព័ត៌មានបាន ឲ្យដឹងថា មីស៊ីលខាងលើបាញ់ចំគោលដៅ មានចម្ងាយដល់ទៅ២៥០០គីឡូម៉ែត្រ ។ មីស៊ីលខាងលើ អាចចាក់ទម្លុះប្រព័ន្ធមីស៊ីលរបស់សត្រូវ។
ចំណុចទាំងនោះហើយ បានជាមីស៊ីល Kh-555 ត្រូវបានគេចាត់ទុកថាជាមីស៊ីលដែលគ្រោះថ្នាក់បំផុតសម្រាប់សត្រូវរបស់ទាហានរុស្ស៊ី ដោយអាចវាយប្រហារចំគោលដៅ ក្នុងល្បឿននឿន ដែលប្រព័ន្ធមីស៊ីលការពារទាំង ឡាយមិនអាចវាយស្ទាក់កម្ទេចបាន ៕