បុរស​ខ្លាំង​នៅ​កម្ពុជា​​ ៖​ ច្បាស់ណាស់មាន​ ៧មករា ទើបយើងមានអ្វីៗគ្រប់យ៉ាងសព្វថ្ងៃ​

ចែករំលែក៖

ភ្នំពេញ​៖​ក្នុង​ទិវា​ខួប​លើក​ទី​៤០​ ជ័យជម្នះ​៧មករា​ ,​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ច្បាស់ណាស់មាន​ ៧មករា ទើបយើងមានអ្វីៗគ្រប់យ៉ាងសព្វថ្ងៃ​ ។

សម្តេចតេជោ​ “ខ្ញុំនិងភរិយា សូមអរគុណបងប្អូនជនរួមជាតិ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា​ទូទាំងប្រទេស ព្រមទាំងមិត្តរួមអាវុធ និងអតីតយុទ្ធជន ដែលបានលះបង់គ្រប់យ៉ាងរួមទាំងអាយុជីវិតក្នុងការចូលរួមរំដោះប្រទេសបានរួចផុតពីសង្រ្គាម និងពីរបបប្រល័យពូជសាសន៍ ដែលធ្វើអោយកម្ពុជាទទួល​បាននូវសុខសន្តិភាព​ និងរីកចម្រើនមកទល់សព្វថ្ងៃនេះ។ ច្បាស់ណាស់មាន​ ៧ មករា ទើបយើងមានអ្វីៗគ្រប់យ៉ាងមកទល់សព្វថ្ងៃ”។

ជាមួយ​គ្នា​ “នៅថ្ងៃនេះ យើងទាំងអស់គ្នាសប្បាយរីករាយអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤០ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧មករា ២០១៩) ទាំងនៅ​ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក និងនៅទូទាំងប្រទេសកម្ពុជា”។

សម្តេចតេជោ​ “ខ្ញុំនិងភរិយា សូមប្រគេន​ពរ​ តេជគុណគ្រប់ព្រះអង្គ និងជូនពរបងប្អូនជនរួមជាតិ និងកងទ័ពជាតិនៅ​ទូទាំងប្រទេស សូមទទួលបាននូវសេចក្តីសុខ និងសុភមង្គលក្នុងក្រុមគ្រួសារព្រមទាំងពុទ្ធពរ​ទាំង៥​ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ”៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print