បេប៊ី ត្រៀមស្នាដៃពិសេសមួយបើកមុខនៅផលិតកម្មថោន

ចែករំលែក៖

ភ្នំពេញ៖ ម្ចាស់បទ”អំណាចលុយ” បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលក្រោយពីនាងបានទម្លាយរឿងសម្រេចចិត្តចូលច្រៀងឲ្យផលិតកម្មថោនជាផ្លូវការ។ តារាស្រីរូបនេះលើកឡើងថាបើកឆាកជាអ្នកចម្រៀងអាជីពលើផលិតកម្មថោន នាងត្រៀមស្នាដៃពិសេសមួយ ដែលរំពឹងថាអ្នកគាំទ្រនាងនឹងពេញចិត្តជាខ្លាំង។
ផ្តើមការងារជាតារាសម្តែងរហូតលេចមុខមាត់ខ្លាំងកញ្ញាជុំ រចនាពេជ្រ ហៅបេប៊ី បានឈោងចាប់អាជីពជាពិធីការិនីបន្ថែមទៀតរហូតទទួលបានការគាំទ្រច្រើន។ កាន់តែធ្វើឲ្យគេភ្ញាក់ផ្អើលគឺតារាស្រីរូបនេះបានវិវឌ្ឍន៍ខ្លួនមកជាតារាចម្រៀងដោយបង្កើតបទចម្រៀង និងក្រុមរាំដ៏ទាក់ទាញ។ ថ្មីៗនេះនាងទទួលបានភ្លើងខៀវពីផលិតកម្មថោនដែលជាផលិតកម្មធំមួយនៅក្នុងស្រុកដែលប្រមូលផ្តុំដោយតារាចម្រៀងល្បីឈ្មោះជាច្រើន។ បេប៊ីបានបញ្ជាក់ថា នាងត្រេកអរខ្លាំងណាស់ ព្រោះថា ពេលនេះបំណងធំដែលក្លាយជាអ្នកចម្រៀងអាជីពបានសម្រេច តែនាងមិនបោះបង់អាជីពពិធីការិនី និងការសម្ដែងភាពយន្ដឡើយ។ចំពោះបទចម្រៀងវិញបើកមុខដំបូងរបស់នាងគឺនឹងចេញក្នុងពាក់កណ្តាលខែមករាឆ្នាំ២០១៩នេះតែម្តងដែលនាងលើកឡើងថាជាបទញាក់កន្ត្រាក់អារម្មណ៍ដែលសម្រិតសម្រាំងយ៉ាងពិសេស ហើយរំពឹងថានឹងទទួលបានការពេញចិត្តច្រើនពីអ្នកស្តាប់។ ក្រៅពីត្រៀមចេញបទចម្រៀងក៏ត្រៀមបញ្ចេញក្បាច់រាំពិសេសសម្រាប់បទចម្រៀងមួយនេះផងដែរ។ មិនតែប៉ុណ្ណោះនាងក៏ត្រៀមបញ្ចេញស្នាដៃសម្តែងក្នុងបទចម្រៀងផ្ទាល់ខ្លួនបន្តបន្ទាប់ទៀតតាមការរៀបចំរបស់ផលិតកម្ម។ នាងរំពឹងទុកដែរថា ការទទួលបានឱកាសជាអ្នកចម្រៀងអាជីព ក្នុងផលិតកម្មធំនេះនឹងកាន់តែធ្វើឲ្យការងារសិល្បៈរបស់នាងកាន់តែមានសន្ទុះទៅមុខ ហើយនាងនឹងប្រឹងប្រែងបង្កើតអ្វីដែលថ្មីប្លែកបើទោះបីជាលះបង់កម្លាំងកាយចិត្តច្រើនជាងមុនក៏ដោយ។
គួរបញ្ជាក់ដែរថាបេប៊ី ស្ថិតក្នុងចំណោមតារាសម្ដែងស្រីដែលបានក្លាយទៅជាតារាចម្រៀងអាជីពមានដូចជា ទេព បូព្រឹក្ស , ពេជ្រ សូលីកា , អេនជី , រ៉ាប៊ី ជាដើម ដែលពេលនេះឈរនៅផលិតកម្មផ្សេងៗគ្នា។ អ្នកតាមដានសកម្មភាពច្រៀងរបស់បេប៊ី បានឲ្យដឹងថា ស្រីស្អាតនេះមានទឹកដមសំឡេងស្រដៀងគ្នាទៅនឹងតារាចម្រៀងមេម៉ាយវ័យក្មេងរបស់ផលិតកម្មរស្មីហង្សមាស សុខ ស្រីនាង ដែរ ហេតុនេះហើយ ថោន កាន់តែមានតារាសម្បូរទេពកោសល្យថែមទៀត នៅពេលដែលបេប៊ី ចូលជាសមាជិកថ្មីនេះ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print