​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ​៖​ ខ្ញុំ​វិល​ទៅ​រក​បញ្ហា​ទាក់ទង​និង​ក្រុម​គ្រួសារ​ជា​បន្ត​ទៀត

ចែករំលែក៖

​ភ្នំពេញ​៖​ នៅ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក​របស់​សម្តេច​តេ​ជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ កាលពី​ថ្ងៃ​ទី​៥​ ខែធ្នូ​ ឆ្នាំ​២០១៥​ សម្តេច​បាន​សរសេរ​ថា​៖​ ថ្ងៃ​សំរាក​ចុង​ស​ប្តា​ហ៍​នេះ​ ខ្ញុំ​វិល​ទៅ​រក​បញ្ហា​ទាក់ទង​និង​ក្រុម​គ្រួសារ​ជា​បន្ត​ទៀត​។​ សល់​ពេល​១​ខែ​ទៀត​ខួប​៤០​នៃ​ថ្ងៃ​រៀប​ការ​ម្តង​១៣​គូរ​របស់ខ្ញុំ​និង​ភរិយា​នឹង​មក​ដល់​ (៥​មក​រា​១៩៧៦-៥​មក​រា​២០១៦)​ ខ្ញុំ​នឹង​សរសេរ​លំអិត​ផ្សាយ​តាម​ Facebook​ នេះ​នូវ​រឿងរ៉ាវ​ដែល​បាន​កើតឡើង​សំរាប់​យុវជន​ យុវនារី​២​រូប​ ដែល​ប្រឹង​ត្រដររស់​សំរាប់​ខ្លួនឯង​ផង​ និង​រួមចំណែក​ដើម្បី​ការ​រស់រាន​របស់​ប្រជាជន​កម្ពុជា​ផង​។​

7

​ខ្ញុំ​តែងតែ​គិត​ថា​អ្វី​ដែល​ខ្ញុំ​និង​ភរិយា​ខ្ញុំ​បាន​ឆ្លងកាត់​គឺ​ពុំគួរ​ឱយ​ជឿ​ថា​ខ្ញុំ​អាច​មានជីវិត​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​ឡើយ​។​ ជីវិត​យុទ្ធ​ជន​ក្នុង​ភ្លើងសង្គ្រាម​ ពិសេស​ក្នុង​របប​ប្រល័យ​ពូជ​សាស​ន៌​ដែល​យើង​ត្រូវ​តស៊ូ​ផ្ដួលរំលំ​វា​ដោយ​យក​ជីវិត​ធ្វើ​ដើមទុន​មិនមែន​ជា​រឿង​សាមញ្ញ​នោះ​ឡើយ​។​ ជីវិត​ប្តី​ប្រពន្ធ​បន្ទាប់​ពី​រៀប​ការ​គ្មាន​ទេ​ដែល​ហៅ​ថា​សេចក្តីសុខ​។​ ស្លាប់​កូន​ទី​១​និង​បែក​គ្នា​ក្នុង​ពេល​កូន​ទី​២​នៅ​ក្នុង​ផ្ទៃ​ម្តាយ​៥​ខែ​ រហូត​ជួប​គ្នា​ជា​ថ្មី​ដែល​កូន​ហៅ​ខ្ញុំ​ថា​ពូ​រយះ​ពេល​២​ខែ​ សុទ្ធតែ​រឿងរ៉ាវ​មិន​គ្រាន់តែ​សំរាប់​ខ្ញុំ​និង​ភរិយា​ប៉ុណ្ណោះ​ទេ​ តែ​នេះ​ជា​រឿងរ៉ាវ​ដែល​បាន​កើតឡើង​សំរាប់​ប្រជាជន​ទូ​ទាំង​ប្រទេស​ ។​

​ទុក្ខ​ស្រី​ប្តី​ព្រាត់​បាន​ផ្តល់​ឱយ​ខ្ញុំ​និង​ភរិយា​ធ្លាក់​មក​នូវ​ទឹកភ្នែក​រាប់​លាន​ដំណក់​ តែ​ទឹកភ្នែក​នេះ​ក៏​នាំ​មក​នូវ​ការ​រស់រាន​មានជីវិត​សំរាប់​ប្រជាជន​នៅ​ទូ​ទាំង​ប្រទេស​រាប់​ទាំង​ក្រុម​គ្រួសារ​ខ្ញុំ​ដែរ​។​ ចាប់ផ្តើម​ពី​ប្តី​ប្រពន្ធ​វ័យក្មេង​២​នាក់​ ពេល​នេះ​យើង​មាន​កូនចៅ​យ៉ាងច្រើន​ដែល​ខ្ញុំ​សុំ​បង្ហាញ​នូវ​រូបថត​អំពី​កូនបង្កើត​ កូនប្រសារ​ និង​ចៅៗ​របស់ខ្ញុំ​ដែល​មាន​ភ្ជាប់​មក​ជាមួយ​នេះ​ស្រាប់​ ដែល​ក្នុង​នោះ​ក៏​មាន​រូបថត​ខ្ញុំ​និង​ភរិយា​នៅ​ក្នុង​វ័យ​ក្រោម​២០​ឆ្នាំ​ ដែល​បងប្អូន​មួយ​ចំនួន​មិន​ធ្លាប់​បានឃើញ​ ៕

1

2

3

4

5

6

8

9

10

11

...

12

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print