បុរស​ម្នាក់​ស្រវឹង​បើក​ម៉ូតូ​ បុក​រថយន្ត​គេ​សំចត​ក្បែរ​ចិញ្ចើម​ផ្លូវ​ដួល​របួសធ្ងន់​ខ្លួនឯង

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ម្នាក់​បើកបរ​ម៉ូតូ​ក្នុង​ស្ថានភាព​ស្រវឹង​ បាន​ជ្រុល​ទៅ​បុក​រថយន្ត​ដែល​ចត​ចោល​គ្មាន​សណ្ដាប់ធ្នាប់​បណ្ដាល​ឲ្យ​ដួល​រង​របួសធ្ងន់​ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់​ថ្ងៃ​ទី​៤​ ខែធ្នូ​ ឆ្នាំ​២០១៥​ ត្រង់​ចំនុច​មុខ​ផ្ទះ​លេខ​៨៥​ ផ្លូវ​៥៨P​ ស្ថិ​ង​ក្នុងភូមិ​ដី​ថ្មី​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​។​

Displaying 2015_12_05_08_15_41_1.jpgDisplaying 2015_12_05_08_15_41_1.jpgDisplaying 2015_12_05_08_15_41_1.jpg2015_12_05_08_15_41_1

​បុរស​អ្នកបើកបរ​ម៉ូតូ​ត្រូវ​គេ​ស្គាល់ឈ្មោះ​សុខ​ ចាន់​ អាយុ​២៧​ឆ្នាំ​ ស្រុក​កំណើត​ក្នុងភូមិ​ព្រៃ​ប្រសព្វ​កណ្ដាល​ ឃុំ​ព្រៃ​ប្រសព្វ​ ស្រុក​ព្រៃ​ប្រសព្វ​ ខេត្តក្រចេះ​ ជិះ​ម៉ូតូ​ម៉ាក​វ៉េវ​ សេរី​ឆ្នាំ​២០១៥​ពណ៌​ខ្មៅ​លាយ​ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1FG​ 7970​ បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ​។​ រីឯ​រថយន្ត​ដែល​ចត​ចោល​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2R​ 3989​។​

​តាម​ប្រភព​ព័ត​មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ជោក​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​។​ លុះ​មក​ដល់​ចំនុច​កើតហេតុ​ ដោយសារ​តែ​នៅ​តំបន់​នោះ​ងងឹត​ផង​ ជ្រុល​ទៅ​បុក​ចំ​ពីក្រោយ​រថយន្ត​ ដែល​ឈប់​សំចត​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ​ ចំ​ពីក្រោយ​ពេញទំហឹង​លាន់​សូរដូច​រន្ទះ​ បណ្ដាល​ដួល​ម៉ូតូ​ម្ចាស់​ហោះ​ចេញពី​ម៉ូតូ​ ទៅ​បោក​បែកក្បាល​និង​កញ្ចក់​ខាងក្រោយ​នៃ​រថយន្ត​រង​របួសធ្ងន់​។​ រីឯ​ម៉ូតូ​ទទួល​ការ​ខូចខាត​ផ្នែក​ខាង​មុខ​ទាំងស្រុង​។​ ចំណែក​រថយន្ត​វិញ​ខូចខាត​បែក​កញ្ចក់​ខាងក្រោយ​ខ្ទេច​ទាំងស្រុង​ ។​

​ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ឯកជន​ ដែល​នៅ​ក្បែរ​នោះ​។​ រីឯ​ម៉ូតូ​និង​រថយន្ត​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕

2015_12_05_08_15_41_3

2015_12_05_08_15_41

2015_12_05_08_15_41_5

2015_12_05_08_15_41_2

2015_12_05_08_15_41_4

...

ដោយ៖ វិបុល​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print