បើមិនមានវិធានការទប់ស្កាត់ទេនោះ​ បាតុកម្មអាវកាក់លឿងនៅបារាំង ក្លាយទៅជាបដិវត្តន៍

ចែករំលែក៖

បាតុកម្ម នៅក្នុងប្រទេសបារាំង​ កំពុងតែរីករាលដាល​ទៅកាន់ប្រទេសផ្សេងៗក្នុងតំបន់អឺរ៉ុប អាចក្លាយទៅជាមហាបាតុកម្ម រួម នៅតំបន់អឺរ៉ុប ប្រែក្លាយទៅជាបដិវត្តន៍ បង្ករឲ្យមានក្តីបារម្ភយ៉ាងខ្លាំងពីអ្នកនយោបាយ​ ។

កន្លងមកថ្មីក្រុមបាតុករបារាំងបានបង្ករអំពើហឹង្សាកាន់តែខ្លាំងឡើងៗ នៅក្នុងការធ្វើបាតុកម្មសប្តាហ៍ទី​៨ ដោយបានដុតបំផ្លាញ់រថយន្តជាច្រើនគ្រឿង និង បំផ្លាញរនាំងការពារ នៅមហាវិថី​ Saint German ​ដើម្បីប្រឆាំងនឹង​តម្លៃ​ថាមពលឡើងថ្លៃ​ និងការធ្វើប្រងើយរបស់ប្រធានាធិបតី​ Emmanuel Macron ។

សារព័ត៌មាន​រ៉យទ័របានផ្សាយថា ​ មហាបាតុកម្មលើកទី​៨ និងជាលើកទីមួយ នៅក្នុងឆ្នាំ​២០១៩ ចាប់ផ្តើមឡើង​ដោយសន្តិភាព ប៉ុន្តែក្រោយមក​ ក៏បានផ្ទុះអំពើហឹង្សា​ ផ្តើមឡើងដោយក្រុមបាតុករ គប់ទៅលើកម្លាំងសន្តិសុខ ដែលបានការពារនៅ​លើ ស្ពាននៃ​ដងទន្លេរ សែន(Seine)។

កម្លាំងប៉ូលិសក៏បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីរារាំង និងបំបែក ក្រុមបាតុករប៉ុនប៉ង ឆ្លងទន្លេរ​និងចូលទៅគៀកអាគារដ្ឋសភា​។​ ភោជនីយដ្ឋាននាវា​ នៅលើដងទន្លេរត្រូវបានដុតបំផ្លាញ​។

អ្នកនាំពាក្យរដ្ឋាភិបាល លោក​ Benjamin Griveaux ​ត្រូវបង្ខំចិត្តភៀសខ្លួនចេញពីការិយាល័យ តាមផ្លូវក្រោយ បន្ទាប់ពីមានក្រុមបាតុករ បាន​សម្រុកចូល​ ការិយាល័យ និងវាយបំផ្លាញសម្ភារៈមួយចំនួន ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បារាំងលោក​ Christophe Castaner បានប្រកាសឲ្យដឹងថា មានពលរដ្ឋប្រមាណ​៥០មឺននាក់ បានចូលរួមធ្វើបាតុកម្ម នៅបណ្តាទីក្រុងធំៗ ដូចជា​ Bordeaux, Toulouse, Rouen និង Marseille។

បាតុកម្មអាវកាក់ លឿង កំពុងតែបង្ករឲ្យមានភាពចលាចលនៅតំបន់អឺរ៉ុប ទាំងមូល​ ដោយបាតុកម្ម ប្រឆាំងនិងតម្លៃទំនិញ​ប្រេង ប្រែក្លាយទៅជាបាតុកម្មនយោបាយ ទាមទាមេដឹកនាំចុះចេញពីតំណែង ។​ក្រុមបាតុករនៅបារំាង កាលពិចុងសប្តាហ៍ កន្លងមកនេះបានទាមទាឲ្យ ប្រធានាធិបតីបារាំង លោកម៉ាក្រុង លាលេងចេញពីតំណែង ។

និមិត្តសញ្ញា បាតុកម្មអាវកាក់លឿង នៅបារាំង បានរាលដាល់ដល់តំបន់ជាច្រើន ក្នុងនោះមានបណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុប តែម្តង ក្នុងនោះមានប្រទេស ហុគ្រីជាដើម ។នៅរដ្ឋធានី​ Budapest ​ប្រទេស Hungary ​កាលពីថ្ងៃអាទិត្យកន្លងមក មានពលរដ្ឋ ប្រមាណ​ជាង ១មឺននាក់​បាននាំគ្នាដង្ហែរក្បួនបាតុកម្ម បិទផ្លូវសំខាន់ចូលទៅទីក្រុង ។ ក្រុមបាតុករបានលើកស្លាក់បដា​ ស្នើរឲ្យមានសេរីភាពក្នុងការបញ្ចេញមតិ កាត់បន្ថយម៉ោងធ្វើការ​(ក្រៅម៉ោង) និងកែទម្រងប្រព័ន្ធ​ច្បាប់​ ជាដើម។

ក្រុមបាតុករភាគច្រើនគឺជា និស្សិត សហជីបកម្មករ​ ក្រៅពីនេះក៏មាន សមាជិកគណបក្សប្រឆាំង​​ ចូលរួមផងដែរ​។​ទោះបីចំនួនអ្នកចូលរួម មិនច្រើនដូចការរំពឹងទុក ប៉ុន្តែកចំនួនជាង​១មឺននាក់ គឺមិនធ្លាប់មានឡើយ នៅរដ្ឋធានី​ Budapest ។

កាលពី ខែធ្នូ ឆ្នាំ​២០១៨ កន្លងមក ក៏មានបាតុកម្មកើតឡើងផងដែរ ប៉ុន្តែ អ្នកចូលរួមប៉ុន្មានពាន់នាក់ប៉ុណ្ណោះ​។ លើកនេះ​ក្រុមបាតុករ អាវកាក់លឿង​ បានកើនឡើងជាទ្រងទ្រាយធំមិនធ្លាប់មាន ។​ចំណុចដែលចាប់អារម្មណ៍បំផុតនៅក្នុងការធ្វើបាតុកម្មនោះគឺ ច្បាប់​ពលកម្ម​ ដែលនាយករដ្ឋមន្ត្រី​ Orban ​បានអនុម័ត កាលពីខែធ្នូកន្លងមក ។ ក្រុមបាតុករបានចាត់ទុកច្បាប់ខាងលើគឺជាច្បាប់ «ទាសករ»។ ក្រុមបាតុករក៏បានប៉ះទង្គិចគ្នាតិចតួចជាមួយកម្លាំងប៉ូលិសផងដែរ ។

នៅក្នុងច្បាប់ការងាថ្មី របស់នាយករដ្ឋមន្ត្រី​ Orban ​អនុញ្ញាត្តិឲ្យ បណ្តាក្រុមហ៊ុន អាចស្នើរបុគ្គលិករបស់ខ្លួន​ធ្វើការ ថែមម៉ោង​រហូតដល់ទៅ​៤០០ម៉ោង ក្នុងមួយឆ្នាំ ។ រដ្ឋាភិបាលលោក​ Viktor Orban ​បញ្ជាក់ថា ច្បាប់ការងាកែទម្រងខាងលើ នឹងនាំមកនៅផលប្រយោជន៍ដល់​ពលករ និងជួយដល់ក្រុមហ៊ុន កាត់បន្ថយ កង្វះបុគ្គលិក ពលរករផងដែរ​។ ប៉ុន្តែគោលនយោបាយខាងលើ មិនទទួលបានការគាំទ្រពីពលរដ្ឋ ហុងគ្រី នោះឡើយ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print