នគរបាលចុះបង្ក្រាបទីតាំងម៉ាស្សាមួយកន្លែងឃាត់មនុស្ស៨នាក់

ចែករំលែក៖

ភ្នំពេញ ៖ មន្ទីរប្រឆាំងការជួញដូរមនុស្សនិងអនិតិជន សហការជាមួយនគរបាលមូលដ្ឋានចុះបង្ក្រាបទីតាំងម៉ាស្សាមួយកន្លែងបង្កបសេវ៉ាក​ម្មផ្លូវភេទ ពេលនោះឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៨នាក់។
ប្រតិបត្តិការខាងលេីបានធ្វេីឡេីងកាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី៨ខែមករាឆ្នាំ២០១៩​ នៅចំណុចផ្ទះម៉ាក្សាយីហោ​ បាតដៃសំរួលសរសៃបែបបុរាណខ្មែរ​  តាមបណ្តោយផ្លូវលេខ១៣៨​ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក។
    ម្ចាស់ទីតាំងមានឈ្មោះសុខ​ រតនា​ ភេទប្រុសអាយុ២៧ឆ្នាំ​ និងឈ្មោះដួង​ ស្រីពៅ​ ភេទស្រីអាយុ២៦ឆ្នាំ​ ស្នាក់នៅកន្លែងកេីតហេតុ។
​   សមត្ថកិច្ចបានឲ្យដឹងថា​ ក្នុងប្រតិបត្តិការនេះមានការចូលរួមពីអនុប្រធាននាយកដ្ឋានការជួញដូមនុស្សនិងកម្លាំងនគរបាលមូលដ្ឋាន។ ដោយធ្វេីការឃាត់ខ្លួននារីជាជនរងគ្រោះចំនួន៥នាក់ម្ចាស់ទីតាំងប្តីប្រពន្ធ២នាក់រួមទាំងបុរសម្នាក់ជាភ្ញៀវ។
ក្រោយឃាត់ខ្លួននារីជាជនរងគ្រោះត្រូវបាននាំយកទៅមន្ទីរប្រឆាំងការជួញដូរមនុស្សធ្វេីការអប់រំដោយឡែកជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់កាបន្ត។ ចំពោះទីតាំងត្រូវបានសមត្ថកិច្ចបិទទ្វាបណ្ណោះអាសន្ន ៕ សុខា សែនជ័


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print