ចិនបើករថយន្តបុកទ្រូងផ្លូវនៅមុខក្តាន់ពីរ

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តទៅបុកក្បលនាគពុះចែកទ្រូង ផ្លូវរួញមុខទៅលែងរួច ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ១រំលងអាធ្រាត្រឈានចូលថ្ងៃទី៩ខែមករាឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវសហពន្ធ័រុស្សី ចំណុចស្តុបក្តាន់ពីរ  ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់បើករថ​យន្ត​លុចសុីស RX-300 ពណ៌ទឹកប្រាក់ ពាក់ ស្លាកលេខភ្នំពេញ 2P-0432 និងមានបុរសម្នាក់ទៀតរួមដំណើរ ធ្វើដំណើរតាមបណ្ដោយផ្លូវសហពន្ធ័រុស្សី ក្នុងទិសដៅពីកើតទៅលិច យ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកក្បាលនាគ ពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យរថយន្តបង្កខូចខាតផ្នែកខាងមុខ ទៅលេងរួច។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរចុះមកស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក រាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ ៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print