រ៉ុង​ ឈុន​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​សាលក្រម​សាលាដំបូង​ ករណី​ហិង្សា​នៅ​ផ្លូវ​វេងស្រេង​

ចែករំលែក៖

ភ្នំពេញ​៖​លោក​ រ៉ុង​ ឈុន​ អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ មាន​ឋានៈ​ឯកឧត្ដម​ បច្ចុប្បន្ន​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា​ ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ករណី​អំពើ​ហិង្សា​នៅ​ផ្លូវ​វេងស្រេង​ ។

សំណុំរឿង​បាតុកម្ម​នៅ​ផ្លូវ​វេ​ង​ស្រេង​កាល​ពី​​ចុង​ឆ្នាំ២០១៣ តុលាការ​ថ្នាក់​ក្រោម​​កាត់​ទោស​ឲ្យ​មេដឹកនាំ​សហជីព​ធំៗ​ចំនួន​៦​រូប ​ជាប់ពន្ធនាគារ​ម្នាក់ ២ឆ្នាំ ៦ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន៣៥លាន​រៀល។

លោក​រ៉ុង​ ឈុន​ បញ្ជាក់​ថា​ មូលហេតុ​នៃ​ការ​ប្តឹង​ឧទ្ធរណ៍​នេះ​ គឺ​ ដោយសារ​លោក​មិនបាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​ទេ​ ។

បញ្ហា​នេះ​ ពុំ​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​លោក​លី​ សុផាណា​ អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​នៅ​ឡើយ​ទេ​ នៅ​ថ្ងៃទី​៩​ ខែ​មករា​ នេះ​ ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print