នៅក្នុងឆ្នាំ​២០១៩នេះ​ ចិននឹងបង្កើនការធ្វើសមយុទ្ធ​លើសជាងឆ្នាំ​២០១៨

ចែករំលែក៖

ចិនគឺជាប្រទេសដែលមានកម្លាំងទាហាន ពេញសិទ្ធ«ក្របខណ្ឌ» សរុបច្រើនជាងគេបង្អស់លើពិភពលោក  ដោយ​មានកម្លាំងទាហានដល់ទៅ២.២៨៥​.០០០(ពីរលាន ពីរសែន ​ប្រាំបីមឺន ប្រាំពាន់នាក់) ​។ បើគិតទាំងទាហានបម្រុងនិងទាហានស៊ីឈ្នួល​ទៀត មានដល់ទៅជាង ៧លាននាក់​។

ចំណែកអាមេរិកវិញមានតែជាង១,៧៧ លាននាក់(ជាង​១លាន ៧៧មឺននាក់) ប៉ុណ្ណោះ ហើយបើគិតទាំង ទាហានបម្រុង ទាហានស៊ីឈ្នួល​ មាន ជាង ៣លាន ២សែននាក់ ។ដោយឡែកឥណ្ឌា ឈរលំដាប់ទី​៣មានទាហាន ពេញសិទ្ធ សរុប ជាង ១លាន ៣២មឺននាក់ ។ ចំពោះរុស្ស៊ីមានជាង៧៦មឺននាក់ប៉ុណ្ណោះ។

កាលពីឆ្នាំ​២០១៨កន្លងមក  ចិនបាននាំមុខ រុស្ស៊ី ក្លាយជា ប្រទេសមហាអំណាចយោធាទីពីរនៅលើពិភពលោក ។ ដោយទី១គឺអាមេរិកដដែល និងទី​៣គឺប្រទេសរុស្ស៊ី​។ ដោយសារតែមានការប្រឈមមុខ បញ្ហាយោធាកាន់តែខ្លាំងនោះ​ ចិនបានបង្កើនការធ្វើសមយុទ្ធ ដល់ទៅ ជាង​១៨ពាន់លើកនៅក្នុងឆ្នាំ​២០១៨ ហើយនៅឆ្នាំ២០១៩ នេះនឹងកើនឡើងបន្ថែមទៀត​។

​ឆ្នាំ២០១៨ បានបញ្ជប់ទៅជាង​មួយសប្តាហ៍មកហើយ ដោយនៅក្នុងឆ្នាំនោះ គឺជាពេលវេលាដែលកម្លាំងទាហានប្រជាជនចិនធ្វើសកម្មភាព ហ្វឹកហាត់សមយុទ្ធច្រើនបំផុត រហូតដល់ ជាង​១៨ពាន់លើក គ្រប់ទិសទីក្នុងប្រទេស​។​តាមគម្រោងនៅក្នុងឆ្នាំ​២០១៩នេះ សកម្មភាពធ្វើសមយុទ្ធ ហ្វឹកហាត់យោធា នឹងកើនឡើងច្រើនជាងឆ្នាំ​២០១៨។

សារព័ត៌មាន​ South china morning post ​នៅថ្ងៃទី​៩ខែមករា ឆ្នាំ២០១៩ បានផ្សាយថា កម្លាំងទាហានប្រជាជនចិន PLA  បានឡើងគម្រោងបង្កើនការធ្វើសមយុទ្ធ នៅក្នុងឆ្នាំ​២០១៩ ក្នុងពេលដែលមានការប្រឈមមុខ កាន់តែតានតឹង លើកផ្នែកយោធា​ជាមួយប្រទេសជិតខាង និងអាមេរិក ។

សារព័ត៌មានស៊ីនហួរ បានផ្សាយថា កម្លាំងទាហាន​ចិន មានប្រមាណជាង ២លាននាក់​ចូលរួមនៅក្នុងសកម្មភាពធ្វើសមយុទ្ធ ផ្សេងៗគ្នា​ដល់ទៅ​១៨ពាន់លើក ក្នុងឆ្នាំ ២០១៨ ។ សារព័ត៌មានខាងលើមិនបានធ្វើការប្រៀបធៀប ពីចំនួនធ្វើសមយុទ្ធនៅក្នុងឆ្នាំ ២០១៧ឡើយ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយជាតិចិន បានផ្សាយថា​នៅក្នុងឆ្នាំ​២០១៦​មានសមយុទ្ធទ្រងទ្រាយធំ ១០០លើក ។

សារព័ត៌មាន​ PLA Daily ​កាលពីថ្ងៃទី​៨ ខែមករា បានផ្សាយថា កម្លាំងទាហានទាំងអស់នៅគ្រប់កង ពល តូចធំ​ទូទាំងប្រទេស បានចាប់ផ្តើម ឡើងគម្រោងធ្វើសមយុទ្ធ ក្រោយពេលប្រធានាធាធិបតី ស៊ី ជីងពីង បានប្រកាសអំពាវនាវដល់កម្លាំងទាហាន ហ្វឹកហាត់ ត្រៀមលក្ខណធ្វើសង្គ្រាមជានិច្ច ។ តំបន់ដែលអាចបង្ករឲ្យមានសង្គ្រាមនោះគឺបញ្ហាកោះតៃវ៉ាន កូរ៉េខាងជើង សមុទ្រចិនខាងត្បូង និងខាងកើត ៕

...

Chinese troops parade at the end of the day of the Vostok-2018 (East-2018) military drills at Tsugol training ground not far from the borders with China and Mongolia in Siberia, on September 13, 2018. (Photo by MLADEN ANTONOV / AFP) (Photo credit should read MLADEN ANTONOV/AFP/Getty Images)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print