ប្រពន្ធមិនមែនបាវសាក់ទេ វាយធ្វើបាបរាល់ថ្ងៃ ទ្រាំលែងបានប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ ៖ ដោយស៊ូទ្រាំនឹងការវាយធ្វើបាបពីសំណាក់ប្តីលែងបាន ប្រពន្ធដាច់ចិត្តប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍ ចាត់ការលើប្តីញៀននឹងគ្រឿងស្រវឹង កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩នេះ ដើម្បីសុំដំណោះ ស្រាយចែកផ្លូវគ្នាដើរ ។
សមត្ថកិច្ច បានឲ្យដឹងថា ស្រ្តីរងគ្រោះជាប្រពន្ធឈ្មោះ ពៅ សំអឿន អាយុ​៣២ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ចំណែកប្តីប្រមឹករូបនេះ ឈ្មោះ យ៉ី តុក អាយុ៣៨ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី មានកូនស្រី២នាក់ រស់នៅផ្ទះលេខ​៧៨៥ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិត្រាចទទឹង ឃុំម៉ឺ​នជ័យ ស្រុករំដួល ខេត្តស្វាយរៀង។
ស្រ្តីជាប្រពន្ធ បានរៀបរាប់ប្រាប់សមត្ថកិច្ចទាំងអួលដើមកថា គាត់បានរៀបការនឹងគ្នាអស់រយៈពេល១២ឆ្នាំមកហើយ មានកូនស្រី២នាក់ កូនច្បងអាយុ៩ឆ្នាំ កូនប្អូនអាយ៤ឆ្នាំ រស់នៅក្នុងបន្ទុក ទើបតែមកដល់ក្នុងអំឡុងរយៈពេល៣ឆ្នាំមកនេះ ប្តីគាត់​សុំទិញម៉ូតូកង់បី ដើម្បីរកប្រាក់បន្ថែម ពេលបាន​លុយមិនឲ្យគាត់(ប្រពន្ធ)ឡើយ​ មាន លុយដើរចាយ ផឹកស៊ី​អស់ៗ ផឹកព្រឹក ស្រវឹងល្ងាច រាល់ថ្ងៃ ចូលផ្ទះ​ពេលណា ចងមុខយក្សដាក់ប្រពន្ធកូន ពេលនោះគាត់​សួរនាំនិយាយស្តាប់គ្នាមិនបាន រករឿងវាយដំច្រំធាក់ រាងកាយគាត់​សឹងរាល់ថ្ងៃ លុះ​មកដល់យប់ថ្ងៃ ទី៨ ខែមករា ឆ្នាំ២០១៩ បន្ទាប់ពីប្តីកាត់​ ត្រឡប់ចូលដល់ផ្ទះ ខណៈស្រវឹង ក៏បាន​រករឿង ហើយ​ចាប់បោកគាត់ផ្ទប់ជញ្ជាំង របួសពកក្បាល ។
ស្រ្តីរងគ្រោះបន្តថា ដោយទ្រាំនឹងទង្វើប្ដីក្រហូចនេះលែងបាន ទើប​សម្រេចចិត្តមករានេះ គាត់ក៏​រត់ទៅប្តឹងអាជ្ញាធរឲ្យជួយដោះស្រាយ ដោយនាងសូម​សម្រេចចែកផ្លូវគ្នាពីប្ដីប្រមឹងរូបនេះ។
ជុំវិញអំពើហិង្សាខាងលើនេះ អាជ្ញាធរសង្កាត់ បានឲ្យដឹងថា នឹងចេញលិខិតហៅអញ្ជើញ ភាគីខាងប្តីមកសាក សួរ និងសម្របសម្រួលជាមុនសិន ៕ សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print