ភ្នំពេញ ៖ ប្លែកមែន នារីម្នាក់សុខចិត្តរៀបការរហូតបាន៥ថ្ងៃ តែមិនព្រមឱ្យខាងបុរសផ្សំដំណេក មានគំនិតគេចវេះរត់ចោលកូនកំលោះនោះ គិតនៅត្រឹមវេលាម៉ោង១២ និង៥៤ថ្ងៃត្រង់ទី៩ ខែមករា ឆ្នាំ២០១៩នេះ ។ យ៉ាងណារឿង ហេតុមួយនេះ ព្រមបញ្ចប់ ក្រោមការសម្របសម្រួលដោយត្រូវរ៉ូវគ្នាធ្វើឡើងនៅមុខសមត្ថកិច្ចសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ពោលគឺភាគីទាំង២គ្រួសារ(កូនកំលោះនិងកូនក្រមុំ) បានព្រមព្រៀងគ្នា ដោយខាងកូនក្រមុំព្រមសងនូវបណ្តាការវិញចំនួន២ម៉ឺន៨ពាន់ដុល្លារសហមេរិក ផ្តិតមេដៃលែងលះបញ្ចប់រឿងតែម្តង ។
គួររំលឹកថា កាលពីកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខ សណ្ឋាគារ តារាអ៊ែរផត ដែលជាប់និងផ្សារទំនើប រតន:ផ្លាហ្សា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។មានបុរសម្នាក់កើតទុក្ខមិនសុខចិត្តជាមួយប្រពន្ធជាអនិតិជន ដែលបានព្រមបៀបការតែបែរជាមិនព្រមចុះសម្រុងជាមួយគ្នា បន្ទាប់ពីយកលុយបណ្តាការចំនួន៥៧០០០ដុល្លារ ហើយបម្រុងរត់ទៅប្រទេសអូស្ត្រាលី តែក៏ត្រូវខាងប្រុសដឹងរឿងទាន់ក៏កើតជាជម្លោះផ្អើលសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍។
បុរស ជាប្តី មានឈ្មោះ សេង ឧត្តម អាយុ ២៧ឆ្នាំ ស្នាក់នៅភូមិប៉ប្រកខាងជើង សង្កាត់ កាកាប ទី១ ខណ្ឌ ពោធិ៍ សែនជ័យ ។ ចំណែកឯ នារី ជាប្រពន្ធមានឈ្មោះ វិជ្ជនា សេង ថា អាយុ ២០ឆ្នាំ ជាជនជាតិ ខ្មែរ សញ្ជាតិ អូស្ត្រាលី ស្នាក់នៅ ប្រទេស អូស្ត្រាលី ។ បើតាមសម្តីពីបុរសជាប្តីបានរៀបរាប់ប្រាប់ឲ្យឲ្យដឹងថា គាត់និងប្រពន្ធរបស់គាត់គឺបានស្គាល់គ្នានិងបានស្រឡាញ់គ្នាជាងបីខែមកហើយ ខណ:ពេលដែលនារីជាប្រពន្ធមកលេងនៅស្រុកខ្មែរ និងដោយមានឪពុកម្តាយទាំងសងខាងដឹងឮផងដែរ។
លុះរហូតដល់ខែវិច្ឆិកា ឆ្នាំ២០១៨ គាត់និងនារីជាប្រពន្ធក៏បានព្រមព្រៀងភ្ជាប់ពាក្យជាមួយគ្នា ដោយក្នុងតម្លៃបណ្ណាការចំនួន ៥,៧០០០ដុល្លារ និងបានព្រមព្រៀងដាក់លុយបណ្ណាការទាំងនោះចូលទៅក្នុងកុងដែលមានឈ្មោះទាំង២នាក់ដើម្បីទុករកស៊ីពេលដែលរៀបការរួច និងចុះអេតាស៊ីវិលត្រឹមត្រូវតាមផ្លូវច្បាប់ផងដែល។ ហើយរហូតដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨នារីជាប្រពន្ធក៏បានវិលមកស្រុកខ្មែរ ដើម្បីត្រៀមខ្លួនចូលរោងការនាថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ ខណ:ពេលមកដល់ គាត់ក៏បានទៅទទួលនារីជាប្រពន្ធពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីមកស្នាក់នៅផ្ទះរបស់គាត់។ ប៉ុន្តែពេលប្រពន្ធរបស់គាត់មិនព្រមទៅស្នាក់ផ្ទះរបស់គាត់នោះទេ ដោយថាចាំរៀបការជាមួយគ្នារួមទើបនាងព្រមទៅស្នាក់នៅជាមួយ។
បន្ទាប់គាត់និងក្រុមគ្រួសាររបស់គាត់ក៏ព្រមស្របតាមនារីជាប្រពន្ធ ហើយក៏បានរៀបចំសណ្ឋាគារ តារាអ៊ែរផតខាងលើ ឲ្យនារីជាប្រពន្ធស្នាក់នៅបណ្តោះអាសន្ន ដោយក្រុមគ្រួសាររបស់គាត់គឺជាអ្នកចេញថ្លៃស្នាក់នៅហូបចុកទាំងអស់។ ប្រភពដដែលបន្តថា តាំងតែពីថ្ងៃនោះមកនារីជាប្រពន្ធរបស់គាត់ ហាក់ដូចជាមិនសប្បាយចិត្តនិងព្រងើយកន្តើយមិនសូវរវីរវល់មួយនិងគាត់សោះ។ ហើយរហូតដល់ថ្ងៃទី៣ ខែមករា កន្លងទៅថ្មីៗនេះគាត់និងនារីជាប្រពន្ធក៏ចូលរោងការជាមួយគ្នា ដោយមានបងប្អូនញាតិមិត្តចូលរួមយ៉ាងច្រើនកុះករ។
បន្ទាប់ពីពិធីមង្គលការបានបញ្ចប់រួចរាល់ហើយ ជានារីជាប្រពន្ធខាងលើនៅតែមិនព្រមទៅស្នាក់នៅផ្ទះជាមួយនិងគាត់ដែលជាប្តីទៀត ទោះបីជាក្រុមគ្រួសាររបស់គាត់និយាយលួងលោមនាងយ៉ាងណាក៏ដោយ ដោយនាងសុំពេលស្នាក់នៅសណ្ឋាគារម្នាក់ឯង៣ថ្ងៃសិនព្រោះមិនសូវស្រួលខ្លួន ហើយគាត់និងក្រុមគ្រួសារក៏ព្រមសម្របតាមនាងបន្តទៀត។ លុះអស់រយ:បីថ្ងៃកន្លងផុតទៅ នារីជាប្រពន្ធរបស់គាត់នៅតែមិនព្រមទៅស្នាក់នៅជាមួយនិងគាត់ទៀត ដោយរកលេសថាចាំថ្ងៃនេះ ចាំថ្ងៃនោះរហូត ហើយថែមទាំងលួចយកលុយបណ្ណាការចំនួន៥,៧០០០ ដុល្លារខាងលើទៅចាយវាយអស់ថែមទៀត ហើយពេលដែលគាត់សួរនាំ នាងថាលុយទាំងនោះគឺម្តាយនាងបានដកយកទៅចាត់ចែងសងគេអស់ហើយ។
ប្រភពដដែលបន្តទៀតលុះដល់ថ្ងៃកើតហេតុខាងលើ គាត់ក៏ដឹងដំណឹងថានារីជាប្រពន្ធរបស់គាត់បម្រុងចាកចេញត្រឡប់ទៅប្រទេសអូស្ត្រាលីវិញនៅម៉ោង៥ព្រឹក ថ្ងៃទី៩ ខែមករានេះ ដោយស្ងាត់ៗមិនឲ្យគាត់ដឹង ទើបគាត់ក៏ទៅដាក់ពាក្យបណ្តឹងនៅសាលាសង្កាត់កាកាបទី១ ដើម្បីឲ្យអាជ្ញាធរអន្តរាគមន៍ ។ រហូតដល់វេលាកើហេតុគាត់ក៏បានទៅសណ្ឋាគារដែលប្រពន្ធរបស់គាត់ស្នាក់នៅខាងលើ ស្រាប់ឃើញនារីជាប្រពន្ធកំពុងរៀបចំវ៉ាលីបម្រុងចេញទៅទាំងយប់មិនឲ្យគាត់ដឹង ទើបបង្កជាការឈ្លោះប្រកែកគ្នាផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកធ្វើការអន្តរាគមន៍ ។
ក្រោយកើតហេតុភាគីទាំងពីរបាននាំគ្នាទៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ ដើម្បីឲ្យសមត្ថកិច្ចជួយធ្វើការដោះស្រាយបញ្ចប់ដោយភាគីខាងកូនក្រមុំព្រមសងថ្លៃបណ្តាការវិញចំនួន២ម៉ឺន៨ពាន់ដុល្លារអាមេរិក ៕ តុង សីហា