ស្កាត់ជួបសង្សារផឹកស៊ីនៅផ្ទះជួលបន្ទប់ខាងលើ យុវជន៣នាក់សហការគ្នាលួចកាច់កម៉ូតូ

ចែករំលែក៖

ខេត្តកណ្ដាល: ប្រភពព័ត៌មានពីមន្រ្តីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា កាលពីវេលាម៉ោង ២ និង៣០នាទីរសៀលថ្ងៃអង្គារ ២ កើត ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ មានករណីចាប់បានចោរលួចម៉ូតូ៣នាក់ នៅចំណុចភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះកាន់ សក្ក័ណា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឬស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ និសិ្សត ។ ចំណែកជនសង្ស័យ៣នាក់ ត្រូវឃាត់ខ្លួន ៖ ទី១-ឈ្មោះងៀប សាដទីរ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខ​ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ទី២-ឈ្មោះតាំង សៀវហ្វុង ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅផ្ទះលេខ ៥២ផ្លូវលេខ ២៥១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ និងទី៣-ឈ្មោះណែម សំណាង ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។

ក្នុងនោះដែរសមត្ថកិច្ចដកហូត វត្ថុតាងពីក្រុមជនសង្ស័យមាន៖ម៉ូតូ១គ្រឿង ម៉ាក MSX ពណ៌​ក្រ​ហម ស៊េរី​២០១៥ គ្មានស្លាកលេខ (របស់ជនរងគ្រោះ)និងម៉ូតូម៉ាក Kawasaki ពណ៌ខ្មៅលាយស ស៊េរី២០១៣មួយគ្រឿង ស្លាកលេខខេមរ:ភូមិន្ទ០១-១-៩០៧៧ (របស់ជនល្មើស)។

សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាកើតហេតុខាងលើ ជនរងគ្រោះ បានជិះម៉ូតូមកផឹកស៊ី នៅផ្ទះជួលរបស់សង្សារខ្លួន នៅចំណុចខាងលើ ហើយបានចតម៉ូតូទុកចោល នៅជាន់ផ្ទាល់ដី រួចឡើងទៅផឹកស៊ីនៅជាន់ខាងលើ។ រហូតដល់វេលាម៉ោង ៥ និង៣០នាទីល្ងាច ពេលចុះមករកម៉ូតូក៏បាត់តែម្តង ទើបមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលក្រុងតាខ្មៅ។

បន្ទាប់មកកម្លាំងនគរបាលយុត្តិធម៌ក្រុងតាខ្មៅ បានសហការជាមួយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតស្រាល រាជ ធានីភ្នំពេញ ក៏បានស្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់ រួម​ទាំងរឹបអូស​យកវត្ថុតាងមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធី៕ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print