ក្រុមមន្ត្រីនគរបាលសេដ្ឋកិច្ចរាជធានីភ្នំពេញអះអាងថា លោកសោម មុន្នី កំពុងបង្កព្យុះភ្លៀងតាមអំពើចិត្តជាមួយក្រុមហ៊ុនវិនិយោគ ជាពិសេសឃ្លាំងស្តុកទំនិញ ។ គេអះអាងថា រោងចក្រ សហគ្រាស សិប្បកម្មឃ្លាំងស្តុកទំនិញខុសច្បាប់ រាប់សិបកន្លែង សុទ្ធតែត្រូវបង់ប្រាក់ឲ្យលោកសោម មុន្នី ។ លោកសោម មុន្នី បានផលប្រយោជន៍ច្រើនសន្ធឹកសន្ធាប់ពី ទីតាំងវិនិយោគទាំងនេះ ។
ប្រភពបានខ្សឹបថា លោកសោម មុន្នី ទទួលបន្ទុកការងារគ្រប់គ្រងលុយកាក់ផ្នែកវិនិយោគ និងអាជីវកម្មដូចជាក្រុមហ៊ុន រោងចក្រ សហគ្រាស និងភោជនីយដ្ឋានជាដើម ។ មានទីតាំងអាជីវកម្ម សិប្បកម្ម ឃ្លាំងស្តុកទំនិញខុសច្បាប់ រោងចក្រសហគ្រាសតូចធំ រាប់សិបកន្លែងសុទ្ធតែត្រូវបង់ប្រាក់ឲ្យលោក សោម មុន្នី ជារៀងរាល់ខែ ។ ប្រសិនបើខកខានក្នុងការបង់ប្រាក់ មុខជាត្រូវរំខានការរកស៊ីមិនខានឡើយ ។
ប្រភពរាយការណ៍ថា លោកសោម មុន្នី បាននិងកំពុងបង្កភាពអនាធិបតេយ្យខ្លាំងនៅក្នុងរាជធានីភ្នំពេញដែលធ្វើឲ្យអ្នកវិនិយោគ ក៏ដូចជាអាជីវករតូចធំមិនសប្បាយចិត្ត ។ នេះជាអ្វីដែលគេអះអាងថា ក្នុងផលប្រយោជន៍បុគ្គល លោកសោម មុន្នី បានធ្វើឲ្យកេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់ជាតិត្រូវអាប់ឱន ។ មានន័យថា មិនត្រឹមតែអាជីវករក្នុងស្រុកនោះទេ ដែលមិនសប្បាយចិត្តចំពោះទង្វើរបស់លោកសោម មុន្នី សូម្បីតែវិនិយោគិនបរទេស ក៏មិនសប្បាយចិត្តដែរ ៕