នគរបាល​បញ្ជូន​ខ្លួននារីស្រស់ស្អាតម្នាក់ដាក់ពន្ធ្​ នាគារតាមដីកា​អោយឃុំខ្លួន

ចែករំលែក៖

ខេត្ត​ត្បូង​ឃ្មុំ​ ៖​ នាង​ ជ គីមអ៊ាង ហៅ ចរណៃ​ ដែលបានរត់គេចខ្លួនជាងកន្លះឆ្នាំ​ ក្រោយធ្វើ​សកម្មភាព​លួច​ ត្រូវ​បាននគរបាលចាប់ខ្លួន​ ហើយបញ្ជូន​ទៅឃុំឃាំងតាមអំណាចដីកាបង្គាប់ឲ្យឃុំខ្លួន​ ។

នគរបាលឲ្យដឹងថា​ ជនត្រូវ​ចោទ​ឈ្មោះ​ ជ គីមអ៊ាង ហៅ ចរណៃ​ ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិជ្រៃបិទមាស សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ​ ហើយត្រូវ​បានចាប់ខ្លួននៅថ្ងៃ​ទី៩​ ខែ​មករា​ ឆ្នាំ​២០១៩​នេះ​ ស្ថិត​ក្នុង​ភូមិ​កំណើតរបស់នាង​តែ​ម្ដង​ ។

ក្រោយការចាប់ខ្លួនជនត្រូវចោទខាងលើនេះ​ នៅថ្ងៃខែឆ្នាំដដែល​ ​លោក ហាក់ សៀកលីម ព្រះរាជអាជ្ញារងសាលា​ ដំបូងខេត្តត្បួងឃ្មុំ បានបញ្ជាអោយជំនាញអធិការដ្ឋាននគរបាលក្រុងសួង បញ្ជូនជនត្រូវចោទឈ្មោះ ជ គីមអ៊ាង ហៅ ចរណៃ ភេទ ស្រី អាយុ២៩ឆ្នាំ នៅភូមិជ្រៃបិទមាស សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ទៅកាន់ពន្ធនារខេត្តត្បូងឃ្មុំ តាមដីកា​បង្គាប់អោយឃុំខ្លួនលេខ ២៣/២០១៩ របស់លោក ឈិត មិនា ចៅក្រមសើបសួរសាលាដំបូងខេត្តត្បូងឃ្មុំ ពីបទលួច ដែលបានប្រព្រឹត្តនៅភូមិសួងលិច សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅ អនុវត្តតាមបទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា ៣៥៣ និងមាត្រា ៣៥៦ នៃក្រមព្រហ្មទណ្ឌ​ ៕​ វណ្ណៈ


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print