លោកផ្កាយបី មិក សុផាន់ណារ៉េត ហៅ ឧកញ៉ា ជ័យ មានតួនាទីជំនាញខាងដឹកឈើល្បីឈ្មោះរាល់ៗឆ្នាំ ជាប់ៗគ្នា មកដល់បច្ចុប្បន្ន

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ប្រភពពីសកម្មជនព្រៃឈើ ក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែងអាចទុកចិត្តបានឲ្យដឹងថា៖ លោកផ្កាយបី មិក សុផាន់ណារ៉េត ហៅ ឧកញ៉ា ជ័យ មានតួនាទីជំនាញខាងដឹកឈើល្បីឈ្មោះរាល់ៗឆ្នាំ ជាប់ៗគ្នា មកដល់បច្ចុប្បន្ន ។ ខណះមានឈ្មោះបំផ្លាញព្រៃឈើនៅខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ជោគជ័យ និងទទួលទិញឈើក្រញូងជោគជ័យ គាត់ក៏ឡើងស័ក្តិដូចឡើងកាំជណ្តើរ ដោយស័ក្តិនោះមានសមត្ថភាព ជំនាញបទពិសោធន៍ តែខាងដឹកឈើ បំផ្លាញព្រៃឈើ ដឹកផ្ទុកធ្ងន់បំផ្លាញផ្លូវជាតិ ឃុបឃិតតែជាមួយខាងស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត និងបន្លំដឹកលើសPC ខុសយថាហេតុឈើ យ៉ាងអនាធិបតេយ្យបំផុត។

ជាក់ស្តែងកាលពីថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០១៩ មានការដឹកជញ្ជូនឈើអារ ប្រភេទលេខ១ រាប់រយម៉ែត្រត្រីគុណ ត្រូវបាន លោក មិក សុផាន់ណារ៉េត ហៅ ឧកញ៉ា ជ័យ ដឹកចេញពីឃ្លាំងបាតអាង ទំនប់វារីអគ្គិសនី សេសានក្រោម២ តាមរថយន្តយីឌុប ធំៗ ចំនួន១៤គ្រឿង។ បើទោះជាមានច្បាប់ក៏លោកផ្កាយបី មិក សុផាន់ណារ៉េត ដឹកលើសPC នេះជាទម្លាប់ដែលគាត់ធ្វើជោគជ័យស្ទើរគ្រប់ខេត្ត តាមរយះប្រើឈ្មោះអ្នកធំ បុកលុយជំនាញ ឬមានចរិកដាក់នុយធំ ហើយសមត្ថកិច្ច ជំនាញ អាជ្ញាធរខាងក្រោម លោកផ្កាយបី បុណ្យស័ក្តិរកសុីបទល្មើសឈើមិនខ្វល់អោយជាស្រូវអង្ករឡើយ។
ប្រភពពីពីសកម្មជនព្រៃឈើ ក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែងបានឲ្យដឹងផងដែរថា លោកផ្កាយបី មិក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ បានប្រើប្រាស់ អាជ្ញាប័ណ្ណ ក្រុមហ៊ុនស្ដារបាតអាងទំនប់វារី អគ្គិសនី សេសានក្រោម២ ដោយលក្ខណះស្របច្បាប់ គ្រាន់តែបុគ្គលរូបនេះយកច្បាប់ធ្វើជាយ័ន្តដើម្បីឈានដល់ឆក់ឱកាសដឹកជញ្ជូនឈើ ចេញទៅប្រទេសវៀតណាម តាមរយះឈើប្រមូលទិញ កាប់ពីតំបន់ផ្សេងៗយ៉ាង គគ្រឹកគគ្រេងដោយគ្មានមន្ត្រីជំនាញ ឬ សមត្ថកិច្ចពាក់ព័ន្ធណាហ៊ានប៉ះពាល់ ទាល់តែសោះ ខណៈអាងអាជ្ញាបណ្ណស្របច្បាប់ធ្វើជាខែល។
គេរំលឹកថា៖ បើទោះបីនៅក្នុងបរិវេណផ្ទៃ បាតអាងទំនប់វារី អគ្គិសនីសេសានក្រោម២ គ្មាននៅសល់ឈើសម្រាប់កាប់ធ្វើអាជីវកម្ម បន្តទៀតក៏ដោយ ក៏លោកផ្កាយបី មិក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ នៅតែមានឈើប្រភេទលេខ១ រាប់រយ ម៉ែត្រត្រីគុណដឹកជញ្ជូនចេញទៅវៀតណាម ដោយប្រើមធ្យោបាយប្រភេទជារថយន្តយីឌុបធុន ធំទាំងខ្សែៗ ផ្ទុកលើសទំងន់ លើសCP អត់ឡើងជញ្ជីងជាដើម។
មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែងបានធ្លោយឲ្យ ដឹងថា៖ ឈើដែល លោកផ្កាយបី មិក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ មេខ្លោងបំផ្លាញព្រៃឈើនៅស្រុកខ្មែរ បានដឹកជញ្ជូនឈើ ចេញទៅប្រទេសវៀតណាមតាមរថយន្ត ធុនធំទាំងខ្សែៗ ជាបន្តបន្ទាប់កន្លងទៅនេះ គឺជាឈើកាប់ចេញពីព្រៃអភិរក្ស ព្រៃ សហគមន៍ និង ព្រៃការពារ ព្រៃឧទ្យានវរជ័យ ក្នុងស្រុកសេសាន ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ស្រុកវើនសៃ ខេត្តរតនគិរី គឺអោយលុយទៅក្រុមការងារចូលអាររលំ ប្រើគ្រឿងចក្រអូសឈើចេញ យកកម្លាំងការពារក្នុងព្រៃតំបន់ដែលពួកខ្លួនបង្កើតជាទីតាំងប្រមូលទិញ រួចអូសចូលបាតអាងអោយទៅជាឈើស្របច្បាប់។
គេបានរំលឹកថា៖ ឈើដែល លោកផ្កាយបី មិក សុផាន់ណារ៉េត ហៅ ឧកញ៉ា ជ័យ កាប់ ចេញពីតំបន់ផ្សេងៗ ត្រូវបានដឹកជញ្ជូនចូល ទីតាំង បាតអាងទំនប់ វារីអគ្គិសនី សេសាន ក្រោម២ ហើយប្រើប្រាស់ អាជ្ញាប័ណ្ណ ក្រុមហ៊ុនសំអាតផ្ទៃ បាតអាងទំនប់ វារីអគ្គិសនីសេសានក្រោម២ ដើម្បីឲ្យក្លាយជា ឈើស្របច្បាប់ ដោយមាន ការឃុបឃិត ពី មន្ត្រី ជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធផងដែរ ។ ប្រការនេះកំពុងធ្វើឲ្យព្រៃការពារ ព្រៃ សហគមន៍ ព្រៃអភិរក្ស ក្នុងស្រុកសេសា ន និង ស្រុកសៀម ប៉ាង ចៀស មិនផុតពី សេចក្ដីវិនាសឡើយ ។
ប្រភពពីសមត្ថកិច្ចពាក់ ព័ន្ធ ក្នុងខេត្តស្ទឹងត្រែងបានឲ្យដឹងថា៖ ពួកគេមិនហ៊ានប៉ះពាល់ មុខរបរលោកផ្កាយបី មិក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ ដែលជា ឈ្មួញ ដ៏មានអំណាច និងមានខ្នងបង្អែក ដ៏រឹងមាំ ជំនាញខាងយកឈ្មោះអ្នកធំមកគំរាមគេឯងនោះទេ ព្រោះនរណាក៏ដឹងដែរថា បើ ហ៊ានប៉ះពាល់ លោកផ្កាយបី មិក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ គឺអាចរបូតស័ក្ដិ ពីលើស្មា ក៏អាចថាបាន ដោយគាត់កំពូលមានអំនួត ខាងយកមេឃមកទ្រាបគូទអង្គុយ។ ដូច្នេះហើយទើប មន្ត្រី បរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ច ក្នុងខេត្តស្ទឹងត្រែង សុខចិត្តទទួលយកផលប្រយោជន៍ បន្តិចបន្តួច ពីឧកញ៉ា ជ័យ ហើយបណ្ដោយ ឲ្យឈ្មួញរូបនេះ ប្រើប្រាស់រថយន្តយីឌុប ធុនធំដឹកជញ្ជូនឈើ ចេញទៅស្រុកយួន ទាំងខ្សែៗ ទៅដល់គោលដៅ ដោយ ឭគ្មាន ការរំខាន ។ ប្រជាពលរដ្ឋក្នុងស្រុកសេសាន ក៏ដូចជាមន្ត្រី បានសម្ដែងនូវសេចក្ដី ព្រួយបារម្ភ យ៉ាងខ្លាំងចំពោះការវិនាសនៃ ព្រៃឈើនៅ ស្រុកសេសាន និងស្រុក សៀមប៉ាង ខេត្តស្ទឹងត្រែង ព្រោះ បច្ចុប្បន្ន លោកផ្កាយបី មិក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ នៅតែ បន្តសកម្មភាពកាប់ ឈើនិងដឹកជញ្ជូនឈើចេញពីស្រុកទាំង២ នេះ យ៉ាងពេញបន្ទុកតែម្តង។
ប្រជាសហគមន៍ការពារព្រៃឈើ ក្នុងស្រុក សេសានបានអំពាវនាវឲ្យថ្នាក់ដឹកនាំ ក្រសួង ពាក់ព័ន្ធ ទប់ស្កាត់ សកម្មភាព បំផ្លាញព្រៃឈើ របស់ លោកផ្កាយបី មិក សុផាន់ណារ៉េត ហៅ ឧកញ៉ា ជ័យ ខ្លះផង ព្រោះ ព្រៃឈើដែលនៅសេសសល់ ក្នុងស្រុក សេសាន និងស្រុកសៀមប៉ាង ប្រហែល ចៀសមិនផុតពីរលាយ ដោយសារស្នាដៃ លោកផ្កាយបី មិក សុផាន់ណារ៉េត ហៅ ឧកញ៉ា ជ័យ បានប្រើគ្រឿងចក្រធ្វើផ្លូវចូលអារផ្តួលរលំឈើ អោយរថយន្តប៉ាកុង គោយន្តកែច្នៃ ដឹកចេញនោះឡើយ។
ពាក់ព័ន្ធករណីនេះ អង្គភាព«នគរដ្រេហ្គន»មិនអាចទាក់ទងសុំការបំភ្លឺបានទេពីលោកផ្កាយបី មិក សុផាន់ណារ៉េត ហៅ ឧកញ៉ា ជ័យ កាលពីេសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print