តុលាការឃុំខ្លួនប្តីកំណាចខឹងប្រពន្ធមិនយកប្លង់ផ្ទះអោយដាក់លក់ យកកាំភ្លើងគំរាមបាញ់សម្លាប់និងចាប់ញាត់ចូលឡានហើយ

ចែករំលែក៖

ខេត្តកណ្តាល៖លោក អុី សុវណ្ណ ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ បានសម្រេចចេញដីការឃុំខ្លួនប្តីកំណាចខឹងប្រពន្ធមិនយកប្លង់ផ្ទះអោយដាក់លក់ យកកាំភ្លើងគំរាមបាញ់សម្លាប់និងចាប់ញាត់ចូលឡាន ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត” ដែលប្រព្រឹត្តនៅថ្ងៃទី០៨ ខែ មករា ឆ្នាំ២០១៩ វេលាម៉ោង ១៥និង៣៥នាទី នៅចំណុច ភូមិព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល តាមមាត្រា២១៨ មាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ៕

ជនត្រូវចោទមានឈ្មោះ ឆាយ សាលាភ ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិ ព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។

ជនរងគ្រោះមាន ឈ្មោះ នួន ដានី ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ ទីលំនៅភូមិ ព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។

វត្ថុតាងចាប់យកបានកាំភ្លើងខ្លី ចំនួន ០១ដើម មិនស្គាល់ម៉ាក គ្មានលេខ បង់ចំនួន០១មានគ្រាប់ចំនួន០៤គ្រាប់។
២ , រថយន្ត ចំនួន ០១គ្រឿង ម៉ាក តូយូតា ព្រីស ពណ៍ ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AX – 4029 និងកូនសោររថយន្ដចំនួន០១។

លោកវរសេនីយ៍ សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានប្រាប់អោយដឹងថាកាលពីថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៨ ឈ្មោះ ឆាយ សាលាភ (ប្តី) និងឈ្មោះ នួន ដានី (ប្រពន្ធ) បានព្រមព្រៀងធ្វើកិច្ចសន្យាលែងលះគ្នា នៅសាលាឃុំរកាខ្ពស់ ។លុះនៅថ្ងៃទី ០៨ ខែ មករា ឆ្នាំ២០១៩ វេលាម៉ោង ១៥និង៣៥នាទី ឈ្មោះ ឆាយ សាលាភ បានជិះរថយន្តមួយគ្រឿង ម៉ាកតូយូតាព្រីស ពណ៍ទឹកប្រាក់ពីភ្នំពេញ មកផ្ទះឈ្មោះនួន ដានី ស្ថិតក្នុងភូមិ ព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។ ពេលមកដល់ឈ្មោះ ឆាយ សាលាភ បានសួរ ឈ្មោះ នួន ដានី រកប្លង់ផ្ទះដែលស្ថិតនៅបូរីចំការដូង ដើម្បីដាក់លក់ផ្ទះ នៅការិយាល័យបូរីចំការដូង ពេលជាមួយគ្នានោះ ឈ្មោះនួន ដានីមិនទៅតាមទើបឈ្មោះ ឆាយ សាលាភកាន់កាំភ្លើងខ្លីអាមេបញ្ចូលគ្រាប់ភ្ជុងឈ្មោះនួន ដានីរួចចាប់គ្រៀក ដើម្បីអោយចូលរថយន្តរបស់ខ្លួន ទន្ទឹមនឹងនោះមានប្រជាពលរដ្ឋជាច្រើននាក់បានឃាត់រថយន្ត ហើយដណ្តើមបានអាវុធពីឈ្មោះ ឆាយ សាលាភ និងជួយឈ្មោះ នួន ដានីចេញពីរថយន្តមកវិញ ។ ចំណែកឈ្មោះ ឆាយ សាលាភ បានរត់គេចខ្លួន ។

ពេលទទួលបានពត៍មានខាងលើ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រកាខ្ពស់ សហការជាមួយកម្លាំងអន្តរាគមន៍ស្រុកស្អាង បានឃាត់ខ្លួន ឈ្មោះ ឆាយ សាលាភបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះឆាយ សាលាភសារភាពថា ខ្លួនបានទិញអាវុធខ្លីនេះពីឈ្មោះរាក់ ភេទប្រុសអាយុ១៤ឆ្នាំតម្លៃ៣០$នៅចំណុចវាលខ្សាច់ ចាក់អង្រែលើកាលពីឆ្នាំ២០១៦ដើម្បីទុកនៅផ្ទះភូមិព្រែកខ្សេវឃុំរកាខ្ពស់និងបានជិះរថយន្ដ យកអាវុធខ្លីខាងលើភ្ជុងគំរាមឈ្មោះនួន ដានី ពិតប្រាដកមែន។

ឈ្មោះឆាយ សាលាភ សារភាពបន្ថែមទៀតថា ខ្លួនពិតជាបានជក់គ្រឿងញៀនប្រភេទម៉ាទឹកកករយះពេល០៦ខែកន្លងមកហើយ។

នៅវេលាម៉ោង១៦និង៥១នាទីថ្ងៃទី០៨ខែមករាឆ្នាំ២០១៩លោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង សាលាដំបូងខេត្តកណ្ដាល បញ្ជាឲ្យឃាត់ខ្លួនឈ្មោះឆាយ សាលាភ ដើម្បីបន្ដអនុវត្តន៍តាមនីតិវីធី៕ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print