ល្បិចចាស់ហួសដឺឡេ ទីបំផុតត្រូវនគរបាលចាប់ឃាត់ខ្លួនទាំង២នាក់ ចាត់ការតាមច្បាប់

ចែករំលែក៖

ខេត្តកណ្តាល ៖ ជនសង្ស័យ២នាក់បានរៀបចំគម្រោងប្រើកលល្បិចបោក តាមរយៈទម្លាក់យោងនៅទីប្រជុំ​ជន​ក្នុងផ្សារ ដោយម្នាក់ធ្វើជាអ្នកជ្រុះរបស់មានតម្លៃ និងម្នាក់ទៀតធ្វើជាអ្នកឃើញរបស់ជ្រុះដំណាលគ្នាជា​ មួយនារីរង​គ្រោះ តែដោយសារកលល្បិចនេះចាស់គំរិល ហួសដឺឡេទៅហើយ នាងក៏ថាស្រែកចោរៗៗ រហូតមានប្រជាពល រដ្ឋជួយចាប់ឃាត់ខ្លួនប្រគល់ឲ្យកម្លាំងមានសមត្ថកិច្ចចាត់ការតាមច្បាប់ កាលពីវេលាម៉ោង៧និង៣០នាទី ព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្សារសំរោងធំ (ហៅផ្សារជ្រោយដង) ស្ថិតក្នុងភូមិជ្រោយដង ឃុំ សំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ក្រោយការឃាត់ខ្លួននាំទៅសាកសួរនៅស្នាក់ការនគរបាល ជនសង្ស័យ១-ឈ្មោះដួង សុខន ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ទឹកល្អក់ ខណ្ឌសែនសុខ និង២-ឈ្មោះ ប៊ុន ហាន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល ។ អ្នកទាំង២នាក់រស់នៅរាជធានីភ្នំពេញ ។ រីឯជន រងគ្រោះឈ្មោះអៀង ស្រីស្រស់ ភេទស្រី អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិព្រែកត្រែង ឃុំ សំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនកើតហេតុ ជនសង្ស័យទាំង២នាក់បានរៀបចំគម្រោង ដោយម្នាក់ធ្វើជាជ្រុះរបស់មានតម្លៃ និងម្នាក់ទៀតដើរក្បែរៗនារីរងគ្រោះ ហើយឃើញរបស់ជ្រុះស្របគ្នា ហើយក៏សួរថា បងឯងមាន រើសបានការបូបលុយទេ?  មួយសន្ទុះរួចក៏បបួលនារីរងគ្រោះទៅកន្លែងស្ងាត់ ដើម្បីចែកប្រយោជន៍គ្នា។

តាមការបំភ្លឺពីនារីរងគ្រោះថា លុះដល់កន្លែងស្ងាត់ ជនសង្ស័យប្រើល្បិចយកស្បោងមាសកាឡៃដូរជាមួយនារីរង គ្រោះយកមាសពិតប្រាកដ នាងឆ្លើយថាមិនព្រមដូរទេ ដោយសារដឹងល្បិចកលនេះ នាងក៏ស្រែកថាចោរៗ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាងមកជួយដេញចាប់ជនសង្ស័យបានចំនួន២នាក់ ។ ស្របពេល​នោះកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចុះល្បាតក្នុងមូលដ្ឋាន ក៏ប្រគល់ជនសង្ស័យទៅឲ្យសមត្ថកិច្ចជំនាញដើម្បី ចាត់ការតាមច្បាប់ ៕ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print