រូបសំណាក់នាងគង្ហីង រដ្ឋបាលរាជធានីភ្នំពេញត្រៀមរំកិលមកទីតាំងថ្មី ដើម្បីពង្រីកផ្លូវប​ន្ថែម

ចែករំលែក៖

ភ្នំពេញ ៖ ដោយមើលឃើញពីបញ្ហ ការកកស្ទះចរាចរណ៍ ចំពោះអ្នកដំណើរ លើផ្លូវទេពផន ឡើងទៅមហាវិថីព្រះមុន្នីរេត (ពីផ្លូវទេពផន បត់ស្តាំ) មានភាពចង្អៀត រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការសិក្សាឡើងវិញ សម្រេចរំកិល ប្តូរទីតាំង រូបសំណាក់នាងគង្ហីង ទៅទីតាំងថ្មី ដើម្បីពង្រីកផ្លូវប​ន្ថែម សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។

ក្នុងឱកាស លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ បានអញ្ជើញចុះពិនិត្យ លើទីតាំង និងសិក្សាពីលទ្ធភាព លើការងារ រំកិល រូបសំណាក់នាងគង្ហីង ស្តុបនាងគង្ហីង ដែលនៅក្បែរស្ពានឆ្លងថ្មើរជើង Olympia City ដើម្បីកែលម្អ ប្រព័ន្ធចរាចរឡើងវិញ ឲ្យដំណើរការរលូន និងអាចបញ្ជៀស ការកកស្ទះចរាចណ៍ សម្រាប់អ្នកដំណើរផងដែរ ។

ពាក់ព័ន្ធនឹងការរំលិករូបសំណាក់ នាងគង្ហីង ស្តុបនាងគង្ហីង ឲ្យបានល្អប្រសើរជាងមុន ក្រោមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញរួចមក ត្រូវបានលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឲ្យដឹងដែរថា ៖ ចំពោះទំហំរង្វង់អាងទឹក រក្សាទំហំដដែល ដោយឡែកសម្រាប់រូបសំណាក់នាងគង្ហីង នឹងមានការលើកកម្ពស់ ពី៥.៥ម៉ែត្រ ឡើងដល់៧.៥ម៉ែត្រ ។

លោកបន្តថា៖ បន្ទាប់ពីលោក អភិបាលរាជធានីភ្នំពេញ​ បានចុះពិនិត្យទីតាំងថ្មី​ ដែលត្រូវរំកិល រូបសំណាក់នាងគង្ហីង នេះ ហើយនោះ លោក ឃួង ស្រេង បានពិនិត្យទៅលើ ស្ពានឆ្លងថ្មើរជើង Olympia City ដែលជិតបញ្ចប់ការ សាងសង និងពិនិត្យចំពោះប្រព័ន្ធចរាចរណ៍ ផ្លូវឆ្លងកាត់ និងចេញចូល ទៅកាន់ផ្សារទំនើប Olympia City ផងដែរ ។

បន្ថែមពីនេះ លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា៖ នឹងមានការតំឡើងបង្គោលស្តុប នាងគង្ហីងមួយទៀត ឲ្យមានលក្ខណៈ សមស្រប ព្រមជាមួយការបំពាក់ប្រព័ន្ធភ្លើង តាមស្ពានថ្មើរជើង ដើម្បីសម្រួលចរាចរណ៍ ក៏ដូចជាបំភ្លឺភ្លើងឲ្យភ្លឺជាងមុន ដោយសារទីតាំងធំ មានភាព ងងឹត តម្រូវឲ្យមានភ្លើងភ្លឺទើបបាន ការពារគ្រោះថ្នាក់ បងប្អូន ៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print