ស្ថានីយប្រេងឥន្ទនះច្រើនជាង១០កន្លែងតាមបណ្ដោយផ្លូវជាតិលេខ០៦ បន្ទាយមានជ័យទៅសៀមរាប កិបកេងលីត្របន្លំសាំងធម្មតាទៅជាសាំងស៊ុបពែ

ចែករំលែក៖

ខេត្តសៀមរាប-បន្ទាយមានជ័យ ៖បែកធ្លាយហើយ មានស្ថានីយប្រេងឥន្ធនះ (ការ៉ាស់លក់សាំង) តាមបណ្តោយផ្លូវជាតិលេខ៦ បន្ទាយមានជ័យ ផ្លូវឆ្ពោះទៅខេត្តសៀមរាប ចាប់ពីគល់ស្ពានទី១ ក្នុងឃុំកំពង់ស្វាយ ក្រុងសិរីសោភ័ណ សមត្ថកិច្ចជំនាញនៃអគ្គនាយកដ្ឋានកាំកុងត្រូល សហការជាមួយកាំកុងត្រូលខេត្ត និងមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យ បានរកឃើញថា មានការ៉ាស់សាំងមួយចំនួនបានលួចកិបគេងលីត្រ និងលក់កន្លំសាំងធម្មតាធ្វើជាសាំងស៊ុបពែ។

លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុត្រូលខេត្តបន្ទាយមានជ័យ ថ្លែងថា ប្រតិបត្តិការនេះយើងធ្វើ ឡើងក្នុងបំណង ចុះត្រួតពិនិត្យឡើងវិញរាល់ការលក់ប្រេងសាំង ប្រេងឥន្ធនះគ្រប់ប្រភេទ គ្រប់ស្ថានីយរបស់បងប្អូនប្រជាពលរដ្ឋ ទូទាំងខេត្ត ដើម្បីទប់ស្កាត់រាល់ភាពមិនប្រកតី ការប្រកួតប្រជែងមិនស្មោះត្រង់ ពោលគឺសំដៅ ដល់អាជីវករទាំងឡាយណាដែលធ្វើអាជីវកម្ម លក់ប្រេងសាំង លួចកិបកេងស៊ីលីត្រ លក់សាំងធម្មតាបន្លំជាសាំង ស៊ុបពែ ហើយលក់ចេញក្នុងតម្លៃថ្លៃ។

លោកបានបន្តថា ធ្វើអាជីវករម្មមិនស្មោះត្រង់ ការកិបគេង ការក្លែងបន្លំ គឺជាដើមចមនៃការធ្វើឲ្យអាជីវកម្ម របស់លោកអ្នក ត្រូវបានខូចកេរ្ត៍ឈ្មោះ បាត់បង់អតិថិជនម្តងបន្តិចៗ និងអាចឈានទៅរកការបិតទ្វារឆាប់ៗទៀតផង។អាជីវករដែលល្អ គឺជាអ្នកអាចបំពេញតម្រូវការឲ្យអតិថិជន ហើយអតិថិជនទទួលយកដោយក្តីរីករាយ មិនមែនលក់ស៊ីលីត្រនិងបន្លំគេហើយបានប្រាក់មករីករាយតែម្នាក់ឯងទេ។

ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ការ៉ាសាំង(ស្ថានីយប្រេងឥន្ធនះ)ដែលលក់កិបគេងលីត្រ និងបន្លំសាំងធម្មតាធ្វើស៊ុបពែ រួមមាន៖ ស្ថានីយយីហោ កែវ គន្ធាស៊ូលីង លក់សាំងធម្មតាតែបន្លំជាសាំងស៊ុបពែ។ ស្ថានីយប្រេងរបស់ក្រុមហ៊ុន LHR សាំងស៊ុបពែ ក្នុង១០០លីត្រកិបកេងស៊ី៣.៨លីត្រ និងបានលក់សាំងធម្មតាធ្វើជាសាំងស៊ុបពែ ចំពោះសាំងធម្មតាក្នុង១០០លីត្រ លួចស៊ីលីត្រ៤.៦លីត្រ ។ ស្ថានីយប្រេងយីហោ មករាលីលី ពីមុនក្នុង១០០លីត្រ កិបគេងស៊ី៨លីត្រ តែពេលនេះបានកែប្រែហើយ តែលួចបន្លំលក់សាំងធម្មតាធ្វើជាសាំងស៊ុបពែរវិញ ក្រៅពីនេះការ៉ាស់សាំងជា១០កន្លែងផ្សេងទៀតក៏មានការលួចកិបគេងដូចគ្នាផងដែរ។

លោក សាន វិជ្ជាសារ៉ាវុធ បានថ្លែងថា ក្នុងចំណោមការ៉ាស់សាំងទាំងអស់មានតិចកន្លែងណាស់ដែលបានលក់ត្រឹមត្រូវគ្រប់លីត្រ ត្រូវតាមស្តង់ដា ប្លែកតែផ្លូវបន្ទាយមានជ័យ ទៅសៀមរាប ភាគច្រើនគឺស៊ីលីត្រ និងបន្លំសាំង។ចំពោះករណីនេះលោកធ្វើការអប់រំជុំហ៊ានដំបូង បើនៅថ្ងៃខាងមុខអាជីវករតាមការ៉ាស់សាំងទាំងនោះនៅតែ បន្តសកម្មភាពលក់សាំងមិនគ្រប់លីត្រ ក្លែងបន្លំដល់អតិថិជនបន្តទៀត ក្រុមការងារកាំកុងត្រូលនឹងមានវិធានការតាមផ្លូវច្បាប់ គឺកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ដោយពិន័យជាប្រាក់ឬដាក់ពន្ធនាគារតាមច្បាប់ដែលមានចែង៕ ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print