ខឹងគេផឹកស៊ីក្បែរផ្ទះឡូឡាហាមមិនស្តាប់ ទាញកំបិតផ្គាក់ទៅកាប់របួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តក្រចេះ: សមត្ថកិច្ចនគរបាលស្រុកស្នួលបានឃាត់ខ្លួន​យុវជនម្នាក់ ដែលបានប្រើហិង្សាដោយ​ប្រើកាំបិតផ្គាក់​កាប់មកលើជនរងគ្រោះម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ ដោយសារតែខឹងជនរង​គ្រោះ​និងគ្នីគ្នាមួយចំនួនទៀតផឹកស៊ីនិយាយឮៗថ្លង់រំខានដល់រូបគេដែលនៅផ្ទះក្បែរគ្នាដេក​ពួនមិនបាន ។

ហេតុការណ៍មានអំពើហិង្សាដាក់គ្នាបណ្តាលឲ្យមនុស្សរងរបួសនេះកើតឡើងកាលពីយប់ថ្ងៃ ពុធ ៣ កើត ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែមករា នៅ ភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល។

មន្រ្តីនគរបាលស្រុកស្នួលបានឲ្យដឹងថាយុវជនដៃដល់ត្រូវបាននគរបាលស្រុកស្នួលចុះទៅ ឃាត់ខ្លួនបានភ្លាមៗ ​ឈ្មោះ ភី ពេជ្រ អាយុ២៥ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ បានយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះម្នាក់អាយ២២ឆ្នាំ ដែលកំពុងផឹកស៊ីនៅផ្ទះក្បែរគ្នា បណ្តាលឲ្យរងរបួសត្រង់ដៃ នៅពេលជនរងគ្រោះបានយកដៃទៅរងនិង​ផ្លែកាំបិតដែលបាន​កាប់ប្រហារពីជនដៃដល់ ព្រោះតែខឹង នឹងជនរងគ្រោះ ផឹកស៊ីឡូឡាហាមមិនស្តាប់ ។

បន្ទាប់មកនគរបាលមូលដ្ឋានទៅដល់ចាប់ជនសង្ស័យ និងរឹបអូសវត្ថុតាងកាំបិតផ្គាក់មួយដើម ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕  

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print