ទាហានអង់គ្លេស​៥នាក់ស្លាប់ដោយការវាយប្រហារពី ក្រុមភេរវកម្ម

ចែករំលែក៖

ទីក្រុងឡុងដ៏៖ នៅដើមឆ្នាំ២០១៩នេះ កម្លាំងទាហាន អង់គ្លេស​៥នាក់បានស្លាប់និង រងរបួសជាច្រើន ដោយសារតែការវាយប្រហារដោយមីស៊ីលពីក្រុមភេរវកម្ម IS ​នៅប្រទេសស៊ីរី ។ ការវាយប្រហារកើតឡើងបន្ទាប់ពីអាមេរិកប្រកាសដកទាហានចេញពីស៊ីរី។
ទាហានអង់គ្លេស៥នាក់ស្លាប់ នៅក្នុងការវាយប្រហារ ដោយមីស៊ីល ពីក្រុមភេរវកម្ម​ IS ​នៅក្នុងតំបន់​ Deir Ez-Zor ប្រទេសស៊ីរី ។
នៅថ្ងៃទី​១០ខែមករា ​សារព័ត៌មាន​ Al Watan ​របស់ស៊ីរី បានផ្សាយថា៖ ក្រុមភេរវកម្ម​ IS ​បានបាញ់មីស៊ីល វាយប្រហារទៅលើភូមិ​ Al-Shaafah ​ស្ថិតនៅស្រុក​ Abu Kamal ​ក្នុងខេត្ត​ Deir Ez-Zor ។ កម្លាំងទាហានអង់គ្លេសរងគ្រោះស្ថិតនៅក្នុងកងកម្លាំងសម្ព័ន្ធមិត្តអន្តរជាតិ​ ធ្វើសកម្មភាព នៅតំបន់ ដាច់ស្រយាលនៃដងទន្លេ Euphrates ​ជាប់ព្រំដែនប្រទេសអីរ៉ាក់​ ដែលជាតំបន់ដែលក្រុមភេរវកម្ម​ IS ​ក្តាប់សិទ្ធិគ្រប់គ្រងនៅទីនោះ ។ ចំណែកកម្លាំងទាហានដែលរងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ​ ស្ថិតនៅក្នុងស្រុក​ Hasakah ​ភាគខាងជើងស៊ីរី។
ប្រសិនបើ​ព័ត៌មានខាងលើជាការពិត នេះជាការវាយប្រហារលើកទីពីរហើយរបស់ក្រុម​IS ​ទៅលើកម្លាំង ទាហានអង់គ្លេស​ក្នុងរយៈ​ប៉ុន្មានថ្ងៃ ចុងក្រោយនេះ​។ កាលពីថ្ងៃទី ៦ខែមករា ទាហានអង់គ្លេស ពីរនាក់ រងរបួស និង ទាហានជនជាតិឃឺដ ម្នាក់​ស្លាប់ នៅក្នុងការវាយប្រហារដោយមីស៊ីលពីក្រុមភេរវកម្ម​ IS ផងដែរ។
កាលពីខែធ្នូ កន្លងមក ប្រធានាធិបតីអាមេរិកដូណាលត្រាំបានប្រកាសថា​ អាមេរិកនឹងដកទាហានចេញពីស៊ិរី ក្រោយពេលក្រុមភេរវកម្ម​ IS ​ត្រូវបានកម្ចាត់ទាំងស្រុងនៅក្នុងប្រទេសនេះ ។ប៉ុន្តែការដកទាហាននោះមិនអាចធ្វើឡើងភ្លាមៗនោះឡើយ ដោយពេលនេះអាមេរិក មិនទាន់អាចកំណត់ពេលវេលាជាក់លាក់ណាមួយនៅឡើយ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print