ក្រុមហ៊ុនផលិតយន្តហោះ ប៊ូអីន អាមេរិក ចាញ់ប្រៀបលើក្រុមហ៊ុន អ៊ែរប៊ឺស របស់អឺរ៉ុប

ចែករំលែក៖

នៅក្នុងការលក់យន្តហោះ ពាណិជ្ជកម្ម សម្រាប់ដឹកអ្នកដំណើរ​កាលពីឆ្នាំ​២០១៨ កន្លងមក ក្រុមហ៊ុន ផលិតយន្តហោះអាមេរិក មិនអាចបំពេញទៅតាម ការបញ្ជាទិញពីអតិថជនគ្រប់ចំនួននោះឡើយ ។ ចំណែកក្រុមហ៊ុន អ៊ែរបឺស របស់អឺរ៉ុប វិញ បានប្រគល់យន្តហោះ ដល់អតិថជនរបស់ខ្លួន មិនឲ្យខកនោះឡើយ​។

ក្រុមហ៊ុនផលិតយន្ត នៅតំបន់អឺរ៉ុប​ Airbus ​បានប្រកាសឲ្យដឹងថា បានប្រគល់យន្តហោះពាណិជ្ជកម្ម ដឹកអ្នកដំណើរ​ឲ្យទៅអតិថជនដែលបញ្ជាទិញ​ បាន​៨០០គ្រឿងនៅក្នុងឆ្នាំ​២០១៨ គឺកើនឡើង​៩ភាគរយ បើប្រៀបធៀបនឹងឆ្នាំ​២០១៧ ជួយឲ្យក្រុមហ៊ុន បានសម្រេចនៅគោលដៅដែលកំណត់ទុក ។

ក្រុមហ៊ុន​ Airbus បានប្រកាសថា ដើម្បីបញ្ជាក់ពី តួលេខខាងលើ ជាការពិត តាមរយៈ ភាគហ៊ុន របស់ក្រុមហ៊ុន​កើនឡើង ដល់ទៅ ៦ភាគរយ បន្ទាប់ពីបណ្តាញ ព័ត៌មានរ៉យទ័របានផ្សាយថា អឺរ៉ុប ក្រុមហ៊ុន ​Airbus សម្រេចបាននៅគោលដៅ កំណត់ទុក ។ ក្រុមហ៊ុន Airbus ​បានបញ្ជាក់ថា បានឈានដល់គោលដៅ​ដោយបានបញ្ជូនយន្តហោះ ៨០០គ្រឿង ឲ្យទៅអតិថជន​បន្ទាប់ពីការធ្វើតេសរួច ។

បើទោះបីតម្រូវការទិញយន្តហោះយ៉ាងច្រើន​​​ប៉ុន្តែក្រុមហ៊ុន នៅតែអាចបំពេញទៅតាម ការបញ្ជារទិញ តាមពេលកំណត់ ។​ កតាខាងលើ ក៏មានការរួមចំណែក ពីក្រុមហ៊ុន ផលិតគ្រឿងម៉ាស៊ីន​បានប្រគល់ទាន់ពេលវេលាផងដែរ​​។

គូប្រជែង របស់ក្រុមហ៊ុន​ Airbus ​គឺជាក្រុមហ៊ុន​ផលិតយន្តហោះ​ Being​ របស់អាមេរិក​ ត្រូវប្រឈមនិងបញ្ហា ដោយសារតែមិនអាចប្រគល់យន្តហោះ ឲ្យអតិថជនគ្រប់ចំនួន ពី ៨១០-៨១៥គ្រឿង ក្នុងឆ្នាំ​២០១៨ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print