លោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន៖ទទួលជួបសម្ដែងការគួរសមពិភាក្សាការងារ ជាមួយលេខាធិការមជ្ឍឹមបក្ស កុម្មនីស្ដវៀតណាម

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី កិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋ​សភា ព្រឹទ្ធសភា និងអធិការកិច្ច បានអនុញ្ញាតទទួលជួប លោក ត្រឹង កឹមទូ (Tran Kam Tu) លេខាធិការមជ្ឈឹមបក្ស និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យ មជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ដើម្បីពិភាក្សាការងារ និងសម្តែង ការគួរសម ក្នុងគោលបំណង ប្រតិបត្ដិការទំនាក់ ទំនង ជាមួយគ្នាឲ្យកាន់តែជិតស្និទ្ធ ក្នុងក្របខណ្ឌបងប្អូនតែមួយ ។ ជំនួបនេះ បានប្រព្រឹតទៅកាលពីរសៀល ថ្ងៃព្រហស្បតិ៍ ៥កើត ខែបុស្ស ឆ្នាំចសំរិទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង។

ក្នុងឱកាសនោះ លោកស្រី មែន សំអន បានបញ្ជាក់ថា៖ កាលពីចុងសប្ដាហ៏កន្លងមកនេះ ពោលគឺនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ កម្ពុជាបានរៀបចំពិធី អបអរសាទរខួបទី៤០ ថ្ងៃជ័យជម្នះ៧មករា (៧មករា ១៩៧៩-៧មករា ២០១៩)យ៉ាងអធិក អធម។ ថ្ងៃ ៧មករា ឆ្នាំ១៩៧៩ ត្រូវបានប្រជាពលរដ្ឋកម្ពុជាចង ចាំ និងចាត់ទុកថាជាថ្ងៃកំណើតទី២ ជាសករាជថ្មី ដែលនាំឲ្យកម្ពុជាបានស្គាល់សុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។

លោកស្រី បានថ្លែងអំណរគុណចំពោះបក្សកុម្មុយនីស្តវៀតណាម ប្រជាជន និងកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបាន រួមចំណែក យ៉ាងធំធេង ក្នុងការជួយរំដោះប្រជាជនកម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុលពតនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

លោកស្រីបានបញ្ជាក់ថា៖  រយៈពេល៤០ឆ្នាំមកនេះ កម្ពុជា បានខិតខំយ៉ាងលំបាក ក្នុងការស្តារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមាន ការរីកចម្រើនដូចពេលបច្ចុប្បន្ន ដោយមានការជួយឧបត្ថម្ភ គាំទ្រ ពីមិត្តភ័ក្តិប្រទេស ជាមិត្តជិតឆ្ងាយ ជាពិសេស គឺរដ្ឋាភិបាល និងប្រជាជនវៀតណាម។

លោក ត្រឹង កឹមទូ (Tran Kam Tu) បានសម្តែងការអបអរសាទរ ចំពោះការអភិវឌ្ឍរបស់កម្ពុជា លើគ្រប់វិស័យ។  លោក ក៏បានអបអរ សាទរផងដែរ ចំពោះលទ្ធផលបោះឆ្នោតជ្រើសតំាង សមាជិករដ្ឋសភានីតិកាលទី៦ នាពេលកន្លង ទៅ។ ក្រោមម្លប់របស់ព្រះករុណា ព្រះមហាក្សត្រ និងក្រោម ការដឹកនាំរបស់សភា រាជរដ្ឋាភិបាល ប្រទេសកម្ពុជានឹងទទួល បានជោគជ័យថ្មីៗបន្តទៀត ៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print