ខេត្តកំពង់ចាម ៖ ជំនាញខេត្ត សហការជាមួយជំនាញស្រុកបាធាយ និងស្រុកជេីងព្រៃ បេីកកិច្ចប្រតិបត្តិការ បង្ក្រាប និងចាប់ឃាត់ខ្លួន ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយកម្លាំងឃាត់មនុស្ស៤នាក់ ក្នុងនោះមានស្រី២នាក់ ចាប់យកថ្នាំញៀនមួយចំនួនផងដែរ ។
នគរបាលឱ្យដឹងថា កិច្ចសហប្រតិបត្តិការនេះធ្វេីឡេីងនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩វេលាម៉ោង ១៥និង១០នាទី នៅចំណុចភូមិត្របែក ឃំុសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ។
នគរបាលស្រុកបាធាយ ឱ្យដឹងថា ក្នុងប្រតិបត្តិការនោះកម្លាំងឃាត់មនុស្ស៤នាក់ ស្រី០២នាក់ រឹបអូសវត្ថុតាងរួមមាន ម្សៅក្រាម ពណ៌ស សង្ស័យថ្នាំញៀន១៥កញ្ចប់(ធំ០២កញ្ចប់ និងតូច១៣កញ្ចប់) ទូរស័ព្ទ០៣គ្រឿង ប្រាក់ញុះញង់ចំនួន ៨០.០០០រៀល និងសម្ភារវេចខ្ចប់មួយចំនួន។
ជនសង្ស័យទាំង៤នាក់មានឈ្មោះ ៖
១-ឈ្មោះ អេីត សុខឡេង ភេទស្រី អាយុ៣២ឆ្នាំ ជាតិខ្មែរ នៅភូមិត្របែក ឃំុសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម (ជាមុខសញ្ញាក្នុងបញ្ចីគ្រប់គ្រង)។
២-ឈ្មោះ សុន វីន ភេទប្រុស អាយុ២២ឆ្នាំ ជាតិខ្មែរ នៅភូមិត្របែក ឃំុសំបូរ ស្រុកបាធាយ (មុខសញ្ញាក្នុងបញ្ជីគ្រប់គ្រង)។
៣-ឈ្មោះ ជី ផាន់ ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរ នៅភូមិត្របែក ឃំុសំបូរ ស្រុកបាធាយ (មុខសញ្ញាដោះលែងពីពន្ធនាគារ ករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន)
៤-ឈ្មោះ ឆី អារី ភេទស្រី អាយុ២៤ឆ្នាំ ជាតិខ្មែរ នៅភូមិក្តីកណ្តាល ឃំុសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។
បច្ចុប្បន្នកម្លាំងកសាងសំណុំរឿងត្រៀមបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី ៕ ដោយ ៖ វណ្ណៈ