ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូម៉ាកហុងដាCBR ពាក់ស្លាកលេខ ភ្នំពេញ 1BY-2779បើកបរដោយបុរសម្នាក់បានបុកគូទរថយន្តពាក់ស្លាកលេខ ភ្នំពេញ 2AL-3180ចំពីខាងក្រោយរថយន្តពេញទំហឹងបណ្តាលឲ្យបុរសអ្នកបើកបរម៉ូតូរបួសធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាមៗ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង២និង៤៥រសៀល ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ១៣២ ក្នុងសង្កាត់ទឹកល្អក់១ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការវាស់វែងដល់កន្លែងកើតហេតុ ។ ចំណែកអ្នករងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ៕ ធឿនព្រែកជ័យ
...