បាកាសប៉ូវកម្លាំង!! អ្នកបើកបររថយន្តដឹកភេសជ្ជ:បាកាសក្រឡាប់ផ្ងារជើង សង្ស័យងុយដេក

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង: មានករណីរថយន្តកុងតឺន័រ ពាក់ស្លាកលេខ 4A-0585 មួយគ្រឿង​ជារថយន្តដឹកភេសជ្ជ:បាកាស បានក្រឡាប់ផ្ងារជើងជង្រ្គាងៗ ប៉ុនតែមិនបណ្តាលឲ្យមនុស្ស​រងគ្រោះនោះនោះទេដោយគ្រាន់តែរងការខូចខាតភេសជ្ជៈអស់ជាច្រើនកេស​ប៉ុណ្ណោះ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង​២យប់ ឈានចូលថ្ងៃព្រហស្បតិ៍៤ កើត ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ​២០១៩ នៅផ្លូវជាតិលេខ៥ ភូមិអូររូង ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ក្នុងករណីនេះសមត្ថកិច្ចសង្ស័យថាបណ្តាលមកពីអ្នកបើកបរងងុយដេកតែចាត់ទុកជាសំណាងដែលមិនបណ្តាលឲ្យមានមនុស្សរងគ្រោះដល់អាយុជីវិត និងមិនប៉ះពាល់ទ្រព្យសម្បត្តិរដ្ឋឡើយ។

ក្រោយមក សមត្ថកិច្ចមូលដ្ឋាន បានឲ្យម្ចាស់រថយន្តខាងលើ រករថយន្តស្ទូចដើម្បីស្ទូចរថ​យន្តយក​ទៅជួសជុសដោយខ្លួ​នឯងនិងផ្ទេរទំនិញទោដាក់រថយន្តមួយទៀត ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print