អ្នកបើកបរម៉ូតូសង់កូរ៉េល្បឿនលឿន បុកម៉ូតូសេ១២៥រងរបួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូសង់កូរ៉េ សុីធីផ្លើសមួយគ្រឿង ក្នុងលឿនលឿនជ្រុលទៅបុកពីក្រោយម៉ូតូសេ​១២៥​ បណ្តាលឲ្យធ្លាក់ស្រ្តីម្នាក់ រងរបួសធ្ងន់ ចំណែកជនបង្ក ដួលរងរបួសធ្ងន់ដូចគ្នា កាលពីវេលាម៉ោង៧​និង​១០នាទី​យប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ  ស្ថិតនៅតាមផ្លូវមហាវិថីសហព័ន្ធរុស្សី ភូមិព្រៃជីសាក់សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ភាគីម៉ូតូរងគ្រោះ សេ១២៥ ជិះគ្នា៣នាក់ ប្តីប្រពន្ធនិងកូនស្រី ឌុបគ្នាពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ស្រាប់តែ ភាគីម៉ូតូសង់កូរ៉េ សុីធីផ្លើស ជិះដោយបុរសម្នាក់ ល្បឿនលឿន ជ្រុលទៅបុកម៉ូតូសេ១២៥ពីក្រោយចំឈ្នាន់ បណ្តាលឲ្យស្រ្តីម្នាក់ដែលជិះនៅម៉ូតូខាងមុខធ្លាក់រងរបួសធ្ងន់ រីឯជនបង្ក រងរបួសធ្ងន់ដូចគ្នា ។

ក្រោយកើតហេតុ ជនររបួសខាងម៉ូតូបង្កត្រូវបានរថយន្តគ្លីនិករស្មី ដឹកយកទៅ ចំណែកស្រ្តីរងគ្រោះ ត្រូវបានរថ​យន្តសង្រ្គោះរបស់អង្គភាព៧១១ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ដោយឡែកម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌរងចាំដោះស្រាយពេលក្រោយ ៕សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print