វិវាទមិនអាចដំណើរការ រដ្ឋាភិបាល អាមេរិក បុគ្គលិក រាប់សិបមុឺននាក់ ប្រឈមនិងបញ្ហា ក្នុងនោះបុគ្គលិក១០ ០០០០នាក់ បញ្ឈប់ពីការងារ អត់ប្រាក់ខែសូម្បីត្រឹម១ដុល្លារ

ចែករំលែក៖

ទីក្រុងវ៉ាសុីនតោន៖ ប្រាក់ខែគឺជាតម្រូវការចាំបាច់ របស់បុគ្គលិកមន្ត្រីរដ្ឋការ សម្រាប់ផ្គត់ផ្គងជីវភាពរស់នៅ ប្រចាំថ្ងៃ​ ។នៅពេលនេះ​បុគ្គលិកបម្រើការឲ្យរដ្ឋាភិបាលអាមេរិករាប់រយពាន់នាក់ ត្រូវបានបញ្ឈប់ពីការងារ ដោយគ្មានប្រាក់ខែសូម្បីតែមួយដុល្លារ ដោយសារតែបញ្ហាជាប់គាំងដោះស្រាយមិនចេញ ក្នុងរឿងអនុម័តកញ្ចប់ថវិកាកសាងជញ្ជាំងព្រំដែនរបស់លោកដូណាល់ ត្រាំ ។
ការជាប់គាំងមានរយៈពេល២២ថ្ងៃមកហើយ ដែលរដ្ឋាភិបាលអាមេរិក ដោយផ្នែកខ្លះ បានបិទទ្វារ ។ សមាជិកសភាគណបក្សប្រជាធិបតេយ្យ បានចាកចេញពីវិមាននៅទីក្រុងវ៉ាស៊ីនតោនត្រឡប់ទៅផ្ទះរៀងៗខ្លួន ក្នុងសប្តាហ៍នេះ បន្ទាប់ពីគ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេចធ្វើឡើងនោះទេ ។
ប្រធានាធិបតី ដូណាល់ ត្រាំ បានគំរាមប្រើអំណាចប្រតិបត្តិ និងប្រកាសចាត់ទុកអាមេរិកស្ថិតនៅក្នុងគ្រាអាសន្ន ប្រសិនជារដ្ឋាភិបាលរបស់លោកនៅតែជាប់គាំងបែបនេះ ប៉ុន្តែលោកថា លោកមិនចង់ប្រើអំណាចបែបនេះនោះឡើយ ។ លោក ត្រាំ បញ្ជាក់ថា លោកចង់ឲ្យសភាធ្វើការងាររបស់ខ្លួន អ្វីដែលយើងកំពុងតែធ្វើនៅពេលនេះ គឺជាកិច្ចការសង្គ្រោះជាតិ ។ សុំឲ្យខាងសមាជិកសភាគណបក្សប្រជាធិបតេយ្យត្រឡប់មកកាន់វិមាននៅវ៉ាស៊ីនតោនហើយបោះឆ្នោតធ្វើសេចក្តីអនុម័តលើគម្រោងនោះវិញ ។
លោកត្រាំ បានទទូចឲ្យសភាអនុម័តគម្រោងចំណាយទឹកប្រាក់៥.៧ពាន់លានដុល្លារ ដើម្បីកសាងកំផែងព្រំដែន ឬរនាំងដែកនៅតាមព្រំដែនជាប់ជាមួយប្រទេសម៉ិចស៊ីកូ ដើម្បីទប់ស្កាត់លំហូរចូលពីក្រុមជនអន្តោប្រវេសន៍ ដែលលោកត្រាំ ចាត់ទុកថា គឺជាក្រុមគំរាមកំហែងដល់សន្តិសុខជាតិអាមេរិក ។ ប៉ុន្តែខាងគណបក្សប្រជាធិបតេយ្យដែលមានសំឡេងភាគច្រើននៅក្នុងសភាមិនយល់ព្រមអនុម័តគម្រោងនេះឡើយ ។
បច្ចុប្បន្ននេះ បុគ្គលិកបម្រើការឲ្យរដ្ឋាភិបាលដូណាល់ ត្រាំ ប្រមាណ១០០.០០០នាក់ ត្រូវបានបញ្ឈប់ពីការងារ ដោយគ្មានប្រាក់ខែសូម្បីតែមួយរៀល ពួកគេនាំគ្នាលើកបដាទាមទារឲ្យបើកទ្វារដំណើរការរដ្ឋាភិបាលវិញ។ លោក ត្រាំ បញ្ជាក់ថា បើគ្មានការអនុម័តគម្រោងចំណាយថវិកានេះទេ រដ្ឋាភិបាលរបស់លោក អាចបិទទ្វាររហូតដល់រយៈពេលមួយខែ ឬរហូតដល់១ឆ្នាំ ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print