ភ្នំពេញ ៖ ស្ត្រីជាជនអនាថាម្នាក់នៅពេលធ្វេីដំណេីរដោយថ្មេីរជេីងនៅពេលយប់បានឈឺពោះសម្រាលកូននៅតាមដងផ្លូវ ហេីយត្រូវបានជួយសង្គ្រោះបឋមទាំងមិនខ្ពេីមរអេីមពីនារីរូបស្អាត វ័យក្មេង និងប្រជាពលរដ្ឋទទួលបានជោគជ័យ ។
ហេតុការណ៍លះបង់គ្រប់យ៉ាងរួមទាំងជីវិតដេីម្បីកូនបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១២យប់ រំលងអធ្រាត្រឈានចូលថ្ងៃ អាទិត្យ ទី១៣ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ៣១៥កែងនិងផ្លូវ៥១៦ ជាប់និងផ្សារធីខេ ក្នុងសង្កាត់បឹងកក់១ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ។
មិនមាននរណាស្គាល់អត្តសញ្ញាណស្ត្រីអនាថាដែលបានសម្រាលកូននៅតាមដងផ្លូវនោះទេ ប៉ុន្តែគេប៉ាន់ប្រមាណថាមានវ័យជាង៣០ឆ្នាំ ។
តាមប្រភពពីសន្តិសុខម្នាក់ ដែលយាមនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុរូបគាត់ បានឃើញស្ត្រីអនាថាខាងលើនេះ បានធ្វើដំណើរដោយថ្មើរជើង តាមបណ្តោយផ្លូវ៥១៦ ទិសដៅពីកើតទៅលិច មកឈប់អង្គុយនៅ ចំណុចកើតហេតុ បានត្អូញត្អែរថា រូបគាត់ឈឺពោះណាស់ ខណះនោះក៏មានប្រជាពលរដ្ឋធ្វើដំណើរ តាមដងផ្លូវ បាននាំមកជួយសង្គ្រោះបឋម និងរង់ចាំរថយន្តសង្គ្រោះមកដឹក ប៉ុន្តែនៅ គ្រានោះមាននារីវ័យក្មេង ស្អាតទាំងសម្រស់មកជួយសម្រាលកូនយ៉ាងស្និទ្ធ ពោលគឹមិនខ្ពេីមរអេីមរហូតសម្រាលបានទារិកាមួយដោយជោគ ជ័យ ព្រមជាមួយការស្ងើចកោតសរសើរពីប្រជាពលរដ្ឋទីនោះគ្រប់ៗគ្នា។
បន្ទាប់មកក៏មានអន្តរាគមន៍ពីសមត្ថកិច្ចមូលដ្ឋានបាននាំស្ត្រីសម្រាលកូនខាងលេីយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាល់ម៉ែត្រ ៕ ដោយ ៖ ជាយក្រុង