មិនបាន​កន្លះម៉ោងផងមនុស្ស ២នាក់​បានស្លាប់ និង​របួស​ធ្ងន់​ករណី​​គ្រោះថ្នាក់​ចរាចរណ៍​

ចែករំលែក៖

ខេត្តពោធិ៍សាត់​៖ រយៈ​ពេល​២២នាទីមានមនុស្សចំនួន ២នាក់​បានស្លាប់បាត់បង់ជីវិត និង​រងរបួសធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​ដ៍រន្ធត់ ២ផ្សេងគ្នា នៅស្រុកភ្នំក្រវាញ​។​

ប្រភព​ព័ត៌មាន​ពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា នៅវេលា​ម៉ោង​១ និង​៤៨នាទី រសៀលថ្ងៃសៅរ៍ ៧កើត ខែបុស្ស ឆ្នាំ​ច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ​២០១៩ នេះ នៅលើកំណាត់ផ្លូវកៅស៊ូ​លេខ១៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៨.១៩ ស្ថិតក្នុង​ភូមិស្វាយប៉ាក ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាង​រថយន្ត ១គ្រឿង​ម៉ាក ឡិចស៊ីស អអិច ៣០០ ពណ៏ឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ 2G 8947 បើកបរ​ដោយជនមិនទាន់ស្គាល់អតសញ្ញណ(រត់គេចបាត់)បន្សល់នូវរថយន្ត ធ្វើដំណើរ​ក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូង លុះទៅដល់ចំណុចកើតហេតុបានបុកជាមួយអ្នកជិះម៉ូតូម៉ាក ហុង​ដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1E 4856 បណ្ដាល​ឲ្យ​ភាគី​ខាង​ម៉ូតូ​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ ជនរងគ្រោះ​(ស្លាប់)​ឈ្មោះ សេង សារឿន ហៅសឹុង ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ​តំបន់​ប្រតិបត្តិការ​សឹក​រងខេត្តពោធិ៍សាត់ បច្ចុប្បន្ន រស់នៅ​ភូមិ.សង្កាត់​រលាប ក្រុង.ខេត្តពោធិ៍សាត់ មូលហេតុ​បណ្ដាល​មកពីភាគី​បើកបរ​ម៉ូតូ​មិន​ប្រកាន់​ស្ដាំ។​

ប្រភព​ព័ត៌មាន​ខាងលើ​បន្ត​ថា លុះនៅវេលាម៉ោង២ និង១០នាទី រសៀលថ្ងៃដដែល នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤០.៤១ ស្ថិតក្នុង​ភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងផងដែរ បង្កឡើងដោយអ្នកជិះម៉ូតូ ១គ្រឿង​ម៉ាក វីវ៉ា សេ១១០ ពណ៏ក្រហម ពាក់ស្លាកលេខ ប ប 1L 3316 ឈ្មោះ ឡាយ សុថារិទ្ធ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ​យោធា​ស្រុកវាលវែង មានទីលំនៅភូមិចុងសំណាយ ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់​បង ធ្វើដំណើរ​ម្នាក់​ឯង​ក្នុងទិសដៅពីកើតឆ្ពោះទៅទិងខាងលិច លុះមកដល់ចំណុចខាងលើជ្រុលបុកគូថរថយន្ត ១គ្រឿង​ម៉ាក ហុីយ៉ាន់ដាយ ពណ៏ស ពាក់ស្លាកលេខ ព្រះសីហនុ 3Q 053 ដែលកំពុង​ឈប់ពេញទំហឹង អ្នកបើកបរ​រថយន្ត​ឃើញហេតុការណ៍បែបនេះរត់គេចបាត់ មូលហេតុ​បណ្ដាល​មកពីកត្តាល្បឿន។​

ប្រភព​ដដែល​បន្ត​ទៀត​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៍រន្ធត់​បណ្ដាល​ឲ្យ​យោធា​ម្នាក់​ស្លាប់ និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់​ខាងលើ សមត្ថកិច្ច​ជួយ​សម្រួលបញ្ជូនទៅសង្រ្គោះ និង​ធ្វើកំណត់ហេតុប្រគល់សាកសពជូនគ្រួសារសាច់ញាត្តិ ដើម្បី​ទទួល​យក​ទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ចំណែក​វត្ថុ​តាង​សមត្ថកិច្ច​យកទៅរក្សាទុកជាបណ្ដោះអាសន្ន រងចាំធ្វើការវាស់វែង និង​ដោះស្រាយគ្នាជាក្រោយ​៕ បឹុម ពិន​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print