ថ្ងៃ​នេះ​ សម្តេច​តេជោ​ ទទួល​តំណែង​ជា​នាយករដ្ឋមន្ត្រី​ មាន​រយៈពេល​៣៤ឆ្នាំ​

ចែករំលែក៖

ភ្នំពេញ​៖​នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នេះ គឺជាខួបលើកទី៣៤ ដែលសម្តេចតេជោ ហ៊ុន សែន ត្រូវបានទទួលដំណែង​ជា “នាយករដ្ឋមន្រ្តីនៃកម្ពុជា”​ (១៤មករា ១៩៨៥-១៤ មករា ២០១៩)។

បើគិតពីរយៈពេលដែល សម្តេចតេជោ បានចូលរួមក្នុងរដ្ឋាភិបាល គឺចាប់តាំងពីថ្ងៃរំដោះ ៧ មករា ១៩៧៩ មកទល់ពេលនេះ គឺមានរយៈពេល ៤០ឆ្នាំហើយ ។

ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យច្បាស់លាស់ របស់ សម្តេចតេជោ គឺបានបញ្ចប់សង្រ្គាមទាំងស្រុងនៅក្រោម នយោបាយ ឈ្នះ ឈ្នះ ដែលបាន​បង្រួបបង្រួមជាតិ នាំមកនូវសន្តិភាពពេញលេញ និងការអភិវឌ្ឍគ្រប់វិស័យ រួមទាំងសមិទ្ឋផលផ្លូវខ្សែក្រវ៉ាត់ទី ៣ ដែលសម្ពោធបើកការដ្ឋានសាងសង់ថ្ងៃនេះ។

សម្តេច​តេជោ​ សូមអរគុណបងប្អូនសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជា​ ទូទាំងប្រទេស និងបងប្អូនជនរួមជាតិ ដែលផ្តល់នូវក្តីអាណិតស្រឡាញ់ និងជំនឿទុកចិត្ត ព្រមទាំងបានបោះឆ្នោតគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំកម្ពុជា នៅក្នុងការបោះឆ្នោតជាច្រើន​អាណត្តិ​កន្លងមកនេះ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print