យកក្បាលគ្រាប់មកស្ល​ធ្វេីឧបករណ៍នេសាទ ផ្ទុះយ៉ាងកក្រើកស្លាប់និងរបួស១០នាក់

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ​ ៖ លោក ហាក់ សុខមករា អភិបាល​រងខេត្ត និងជាប្រធានគណៈកម្មការសកម្មភាពមីន ខេត្តត្បូងឃ្មុំ បានប្រាប់អង្គភាព​ «នគរដ្រេហ្គន​»ថា មាន​ពលរដ្ឋ​ម្នាក់បានស្លាប់​ និង៩នាក់ទៀតរងរបួស​ពី​ការផ្ទុះគ្រាប់ប្រភេទ១០៥មីល្លីម៉ែត្រ​ នៅ​ ពេលយកក្បាលគ្រាប់មកស្លលាយជាមួយសំណរ​ដេីម្បីផលិតជាឧបករណ៍នេសាទ​។

លោកថា​ ប្រជាពលរដ្ឋខ្មែរឥស្លាមបានយក​ សំបកក្បាលគ្រាប់​១០៥មីល្លីម៉ែត្រ យកមកស្លនឹងសំណរដើម្បីចាក់ធ្វើជើងអួនម៉ាញ់ (ឧបករណ៍​ នេសាទ) ស្រាប់តែបណ្ដាលឲ្យផ្ទុះផ្លោងចូលក្នុងផ្ទះ ស្លាប់មនុស្សម្នាក់ អាយុ៣៦ឆ្នាំ និង០៩នាក់​ ទៀតរងរបួស​ ក្នុងនោះរបួសធ្ងន់៥នាក់។

លោកប្រាប់ទៀតថា​ ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ ស្ថិតក្នុង ភូមិព្រែកតូច ឃុំជីរោទ៌ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។​ បច្ចុប្បន្នជនរងគ្រោះទាំង៩នាក់ កំពុងសង្គ្រោះ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម ចំនួន០៧នាក់ និងមន្ទីរពេទ្យ៧D ចំនួន០២នាក់។

គួរកត់សម្គាល់ថា​ ក្បាលគ្រាប់១០៥មីល្លីម៉ែត្រដែលផ្ទុះឡើងនេះ គឺជាបន្សល់ពីសម័យសង្គ្រាម និងជាកេរ្តិ៍មរតករបស់មហាអំណាចអាមេរិក៕​ ដោយ​ ៖​ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print