ឧកញ៉ាម្នាក់ ប៉ាវ រតនៈ ពិសី និងសិល្បករចេញទៅច្រៀងកម្មវិធីខួបកំណើតនៅសិង្ហបុរី

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងសិចស៊ី កញ្ញា រតនៈ ពិសី រួមទាំងសិល្បករតន្ត្រីករប្រមាណ៦រូបផ្សេងទៀតបានចេញដំណើរពីកម្ពុជាកាលពីរសៀលថ្ងៃទី១២ខែមករាឆ្នាំ២០១៩ ដើម្បីចូលរួមច្រៀងអបអរកម្មវិធីខួបកំណើតរបស់លោកឧញ៉ាម្នាក់។ នាងបញ្ជាក់ថារាល់ការចំណាយលើការស្នាក់នៅ ដំណើរកម្សាន្ត និងតម្លៃនៃការច្រៀងត្រូវបានលោកឧកញ៉ារូបនោះធានារ៉ាប់រងផងដែរ។
​តារាចម្រៀងម្ចាស់សំនៀង៣ភាសា និយមលេងដើមទ្រូងទ្រលុកទ្រលន់ កញ្ញា រតនៈ ពិសី បានបង្ហាញអារម្មណ៍រីករាយក្រោយពីទទួលបានការងារពិសេសរួមជាមួយសិល្បករផ្សេងទៀតមានដូចជាតារាចម្រៀងសំនៀងអូប៉េរ៉ា លោក ឃួន សិទ្ធិស័ក្កិ កញ្ញា​អេម៉ា កញ្ញា គង់​ កែវមរកត កញ្ញា សូនីតាជាដើម។
កញ្ញា ថាកម្មវិធីនោះគឺជាកម្មវិធីអបអរខួបកំណើតលោក ឧកញ៉ា នី សម្បត្តិ និងអបអរនាឱកាសកូនប្រុសលោកឧកញ៉ា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅប្រទេសសិង្ហបុរីផងដែរ។ កញ្ញាថាជាកម្មវិធីធំមួយដែលមានភ្ញៀវជាមន្ត្រី និងអ្នកជំនួញជាច្រើនពីកម្ពុជា និងអ្នករស់នៅទីនោះប្រមាណ១០០នាក់ និងត្រូវធ្វើឡើងនៅសណ្ឋាគារ Marina Bay ដែលសណ្ឋាគាល្បីល្បាញពេញពិភពលោកនោះតែម្តង។ តារាស្រីរូបនេះបញ្ជាក់ថានាងនិងសិល្បករដ៏ទៃទទួលបានធានារ៉ាប់រងទាំងស្រុងលើការចំណាយស្នាក់នៅនាសណ្ឋាគារនោះ៣យប់ រួមទាំងដំណើរកម្សាន្តនៅទីនោះមុនកម្មវិធីនិងក្រោយកម្មវិធីផងដែរ។ កញ្ញា ថាកម្មវិធីខួបកំណើត និងអបអរសាទរបញ្ចប់ការសិក្សារបស់កូនប្រុសលោកឧកញ៉ា ធ្វើឡើងនៅយប់ថ្ងៃទី២៣ខែមករាឆ្នាំ២០១៩ ហើយនាងនិងសិល្បករទាំងអស់បានត្រៀមបទចម្រៀងជាច្រើនសម្រាប់កម្មវិធីដ៏ធំនេះ ដែលនាងផ្ទាលនឹងច្រៀងបទចម្រៀង២ភាសាគឺភាសាអង់គ្លេសចំនួន៥បទ និងភាសាចិនចំនួន៨បទ។ បើទោះបីនេះគឺជាលើកទី៣នៃការចេញទៅប្រទេសសិង្ហបុរីពិតមែន ប៉ុន្តែជាគ្រាដែលនាងរំភើបជាងគេព្រោះតែទទួលបានកិត្តិយធំសម្រាប់ការងារសិល្បៈ និងទទួលបានការយកចិត្តទុកដាក់ពីម្ចាស់កម្មវិធីច្រើន ហើយនាងនឹងប្រឹងប្រែងបញ្ចេញឲ្យអស់ពីសមត្ថភាពដើម្បីបម្រើការកម្សាន្តរបស់ភ្ញៀវកិត្តិយសនៅទីនោះ និងរំពឹងដែរថាការងារសិល្បៈនេះនឹងទទួលបានជោគជ័យជាក់ជាមិនខាន។
​តារាស្រីស្រស់សោភាតូចច្រឡឹងរូបនេះលើកឡើងថាបច្ចុប្បន្នការងារសិល្បៈនាងមមាញឹកខ្លាំង។ ក្រោយពីបញ្ចប់ការងារសិល្បៈនៅសិង្ហបុរីលើកនេះនឹងគ្រោង នឹងចេញទៅច្រៀងរាំនៅលើទឹកដីនៃប្រទេសអូស្ត្រាលីក្នុងអំឡុងខែកុម្ភៈឆ្នាំ២០១៩នេះ ដែលបន្ទាប់មកមុនពេលពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាងក៏ត្រូវរងចាំវីសាដើម្បីចេញទៅច្រៀងរាំបន្តនៅបណ្តាប្រទេសនៃតំបន់អឺរ៉ុបជាច្រើនផងដែរ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print