Update ៖ ស្គាល់អត្តសញ្ញាណហើយ លោកផ្កាយ២អំនួត កាងផ្លូវទីសាធារណៈមិនអោយអ្នកដទៃចតរថយន្ត មានតួនាទីជាអនុប្រធាននាយកដ្ឋានរដ្ឋបាល អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិអាវុធគីមី(មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ៖ លោកផ្កាយ២ចរិកអន់ជាងប្រជាជនសាមញ្ញ ធ្វើសកម្មភាពមកវាទទីអំណាចទាំងមិនយល់អ្វីជាច្បាប់ សង្គម រហូតបង្កជាជម្លោះជាមួយអ្នកជិតខាង ហើយប្រជាជនចាត់ទុកថាជាជនដ៏អសីលធម៍នោះ គឺត្រូវបានគេស្គាល់អត្តសញ្ញណហើយ លោកផ្កាយ២អំនួត កាងផ្លូវទីសាធារណៈមិនអោយអ្នកដទៃចតរថយន្ត គាត់មានតួនាទីជាអនុប្រធាននាយកដ្ឋានរដ្ឋបាល អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិអាវុធគីមី ក្រសួងការពារជាតិ។
អ្នកជិតខាងនិយាយដោយហួសចិត្តរបៀបខោកអោយលោកផ្កាយ២នេះថា៖ គិតសព្វៗទៅជៀសមិនផុតមែន ម៉ាភូមិគឺមានមួយ ចរិកមនុស្សរស់នៅមិនចុះសម្រុងនិងញាតិភូមិជិតខាងរបងជាមួយ ចូលចិត្តយកមេរោគដាក់ក្នុងខួរក្បាលរបស់ខ្លួន ដោយចរិកឆ្វេងនិយមតែឯង អាងខ្លួនធ្វើការ មានបុណ្យស័ក្តិ តាំងខ្លួនមានតែអញ..មើលស្រាលអ្នកភូមិផង រហូតដល់ក្តោបក្តាប់ដីទីសាធារណៈរួមភូមិទាំងអស់គ្នា មិនមែនជាកម្មសិទ្ធអ្នកណាម្នាក់ ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនដោយគ្មានភាពអៀនខ្មាស់អ្នកជិតខាងសូម្បីបន្តិច ឈានដល់បង្កអោយមានកំហឹងក្អេងក្អាងដូចក្អាត់ចូលក្អម ទើងទ្រូងអំនួតអះអាងថាខ្លួនពាក់ផ្កាយ២យោធាឈ្មោះ គឹម សុគន្ធ ជះកំហឹងមួយទំហឹងៗ ស្រែកឡូឡាមិនអោយអ្នកជិតខាងចតរថយន្តលើដីទីសាធារណៈរួមភូមិ។
គួរំលឹកថា៖ ហេតុការណ៍ខាងលើបានលើកឡើងកាលពីវេលាម៉ោង១និង២០នាទីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ ដែលអ្នកជិតខាងបានអោយដឹងថា៖ ជនបង្កឈ្មោះ គឹម សុគន្ធ ជាយោធាពាក់ផ្កាយ២ មានឋានៈជាអនុប្រធាននាយកដ្ឋានរដ្ឋបាល អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិអាវុធគីមី ក្រសួងការពារជាតិ បុគ្គលនេះ គាត់ជាមនុស្សចំណូលថ្មី ទើបមកទិញផ្ទះនៅចំណុចកើតហេតុ គឺផ្ទះលេខ ២S ផ្លូវ ៦០៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
អ្នកជិតខាងបានអោយដឹងថា៖ មុនពេលកើតហេតុគឺមានអ្នកជិតខាងដែលមានផ្ទះជាប់គ្នា ជាប្រជាជនមានលំនៅដ្ឋានទីនោះតាំងពីឆ្នាំ២០០៤ បានយកឡានទៅចតដូចសព្វដង និងដូចប្រជាជនក្នុងភូមិដទៃទៀតជាលក្ខណះធម្មតា។ ប៉ុន្តែម្ចាស់ឡានយល់ឃើញថា លោកផ្កាយ២ គឹម សុគន្ធ ជាមនុស្សចំណូលថ្មី ក្រែងមិនស្គាល់ខ្លួនជាម្ចាស់ឡាន ក៏ប្រើពាក្យគួរសម ទៅប្រាប់លោកផ្កាយ២ ថា៖ ខ្ញុំចតឡាននៅកន្លែងហ្នឹង បើពូត្រូវការចេញឡាន ឬទើសផ្លូវ ខ្ញុំនឹងយកឡានចេញ…គ្រាន់តែឮពាក្យនេះភ្លាម លោកផ្កាយ២គាត់ចេញមកហាមឃាត់ ដោយមិនអនុញ្ញាតអោយខ្លួន និងអ្នកដទៃចតជាដាច់ខាត។ ខណៈនោះអ្នកជិតខាងក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានអោយមកសម្របសម្រួល ពន្យល់ពីប្រវត្តិដីទីសាធារណៈរួមភូមិរបស់ប្រជាជននៅទីនោះទាំងអស់គ្នា តែលោកផ្កាយ២ ចរិកយកមេឃទ្រាប់គូទអង្គុយមិនព្រមស្តាប់ មិនជ្រលក់មាត់និយាយជាមួយនគរបាលមូលដ្ឋាននោះឡើយ ដោយសំអាងថាសមត្ថកិច្ចមានឋានៈបុណ្យស័ក្តិទាបជាងខ្លួន។
ប្រជាជនបន្តថា៖ លោកផ្កាយ២នេះ បានទាំងប្រើពាក្យសំដីថា៖ «បើអញយករថក្រោះមកចតដាក់នៅកន្លែងហ្នឹង អ្នកណាហ៊ានធ្វើអីអញ..»។ ប្រជាជនហួសចិត្តនូវអំនួតលោកផ្កាយ២ ដែលហាមាត់និយាយ ដោយគ្មានដង គ្មានផ្លែ អត់យល់ពីទិដ្ឋភាពសង្គម ទិដ្ឋភាពច្បាប់ អត់គិតពីតំលៃខ្លួនឯងសោះ។ អ្នកភូមិបានរំលឹកថា៖ លោកផ្កាយ២នេះកន្លងទៅចិញ្ចឹមឆ្កែបន្លាចអោយខាំអ្នកដទៃ ហើយហ៊ានទាំងស្រែកក្តែងៗក្នុងអំពើជាក់ស្តែងថា៖ «រឿងអ្នកមកចតឡានអញចាក់កង់ឡានអស់៤គ្រឿងអោយធូកង់រួចហើយ ក៏គ្មានអាណាធ្វើអីអញដែរ..ហើយអញយករថក្រោះមកចត តើអាណាហ៊ានប៉ះ..» ។
ករណីនេះ អ្នកជិតខាងហួសចិត្តនិងចរិកលោកផ្កាយ២ គឹម សុគន្ធ ជាមនុស្សរស់នៅក្នុងសង្គមតែមួយ បែជាមានចរិកឆ្វេងតែឯង មិនសមជាមនុស្សធ្វើការដោយចរិកថ្លៃថ្នូរ និងមិនដឹងពីការរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋាននោះ រហូតដល់ប្រជាជនជាច្រើនដែលបានឃើញហេតុការណ៍ខាងលើនេះនិយាយថា៖ បើលោកផ្កាយ២ គឹម សុគន្ធ នោះយកដីទីសាធារណៈរួមភូមិធ្វើជាកម្មសិទ្ធទាំងបំពានបែបនេះ..ពួកគាត់ក៏សួទៅវិញផងដែរថា៖ ចុះបើប្រជាជននៅខាងមុខយកដីទីសាធារណៈធ្វើជាកម្មសិទ្ធដូចគាត់វិញនោះ តើលោកផ្កាយ២រូបនេះ ចូលផ្ទះតាមច្រកណា…???…ត្រូវហោះចូលផ្ទះ ឬផ្លោះរបងចូល…???..គួរតែរៀនស្គាល់ពីសង្គម ច្បាប់ទម្លាប់ខ្លះផង មិនមែនអាងខ្លួនផ្កាយ២នោះដើរជាន់គេតាមអំពើចិត្ត មករំលោភយកដីទីសាធារណៈរួមភូមិ ចេញមកចរិកម៉ាភូមិមានតែមួយយ៉ាងនេះទេ។
ពាក់ព័ន្ធករណីនេះសមត្ថកិច្ចនឹងធ្វើការណែនាំពន្យល់អោយដឹងពីប្រវត្តិដីនេះ ជៀសវាងលោកផ្កាយ២ទើបមកដល់ថ្មី មិនដឹងខ្យល់ដឹងតែល្ហើយ ចេញមាយាទមិនថ្លៃប៉ះពាល់ប្រជាជនផ្សេងទៀត។
លោក ខាត់ ឃុនទិត្យ នាយប៉ុស្តិ៍បឹងកក់ទី២ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ប្រាប់អង្គភាព«នគរដ្រេហ្គន»ថា៖ លោកបានផ្តល់យោបល់ និងប្រាប់ទៅលោកផ្កាយ២នោះរួចហើយ ថាដីកន្លែងនោះជាដីទីសាធារណៈរួមរបស់ប្រជាជនជាង២០គ្រួសារនៅទីនោះ ដូច្នេះអ្នកណាក៏ចតបានដែរ បើទំនេរ មិនគួរលោកចិត្តចង្អៀតដល់ប្រជាជនរស់នៅទីនោះទេ។
លោកចៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក បានអោយដឹងថា៖ លោកទើបនិងទទួលដំណឹងនេះ ហើយក៏មិនត្រូវអោយអ្នកណាម្នាក់មកគ្រប់គ្រងដីទីសារណៈបានឡើយ។ លោកបន្តថា៖ ខ្ញុំត្រូវការពារប្រជាជនដោយស្របច្បាប់ មិនគិតពីអ្នកណា មានតួនាទីអីទេ សំខាន់លោកធ្វើការដាក់ចិត្ត ដាក់កាយបម្រើប្រជាជន២៤ម៉ោងលើ២៤ម៉ោង ដូច្នេះលោកត្រូវអោយមន្ត្រីចុះពិនិត្យជាក់ស្តែង ឬលោកចុះទៅមើលដោយផ្ទាល់។
ព័ត៍មានចុងក្រោយឮថាប្រជាជនរស់នៅម្តុំនោះនឹងប្តឹងលោកផ្កាយ២ គឹម សុគន្ធ ទៅអាជ្ញាធរមូលដ្ឋាន, ទៅសម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋ រដ្ឋមន្ត្រីក្រសួងការពារជាតិ ខណៈជនរូបយកឋានៈតួនាទី គម្រាមពួកគាត់ និងធ្វើអោយប៉ះពាល់កិត្តិយស សេក្តីថ្លៃថ្នូរដល់នាយៗទាហាន ត្រូវបានគោរព ស្រឡាញពីប្រជាជននោះ….ពិសេសសុទ្ធតែយករថក្រោះមកចតផងនោះ។ ប្រជាជនបាននិយាយចំអកថា៖ កុំខ្លាំងពេកលោកផ្កាយ២ ..ដឹងអត់ថាប្រទេសកម្ពុជា ជាប្រទេសគ្រប់គ្រងដោយច្បាប់ ហើយអស់លោកស័ក្តិប៉ុណ្ណាក៏មានសិទ្ធទទួលខុសត្រូវមុខច្បាប់ស្មើៗគ្នាតើ..ដឹងអត់លោកផ្កាយ២..??? ប្រជាជនក៏សំណូមពរដល់លោក នាយឧត្តមសេនីយ៍ ថន ដារ៉ា ប្រធានអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិអាវុធគីមី ក្រសួងការពារជាតិ មេត្តាពិនិត្យមើលពីបុគ្គលិកលក្ខណះសម្បត្តិបុគ្គល គឹម សុគន្ធ ផង កុំអាងអីដល់ថ្នាក់យករថក្រោះមកគម្រាមប្រជាជនស្លូតត្រង់អី ..សម័យនេះហួសពេលហើយ គឺសម័យតេជោសែន ប្រទេសរីកចម្រើន សន្តិភាព ប្រទេសគ្រប់គ្រងដោយច្បាប់។

ពាក់ព័ន្ធករណីនេះផងដែរ នៅរសៀល ថ្ងៃចន្ទ ៩កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថៃ្ងទី១៤ ខែមករា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ ថន ដារ៉ា អគ្គនាយក លេខាធិការដ្ឋាននៃអាជ្ញាធរជាតិ អាវុធគីមីក្រសួងការពារជាតិ បានមាន ប្រសាសន៍ប្រាប់អង្គភាព«នគរដ្រេហ្គន» ទូរស័ព្ទផងដែរថា “ខ្ញុំមិនទាន់ទទួលបាន រឿងហេតុដែលកើតមាន ដូចការបញ្ជាក់ ខាងលើនេះនៅឡើយទេ ដោយសារថ្ងៃទី ១៣ ខែមករា ឆ្នាំ២០១៩ ខ្ញុំមានធុរចុះទៅ តាមបណ្តាខេត្ត ។ ចំពោះករណីដែលលោក ផ្តាយ២ គឹម សុគន្ធ បានគំរាមប្រជាជនថា និងយករថក្រោះមកចតមុខផ្ទះ ហើយអ្នក ហ៊ានប៉ះពាល់គាត់ ។ នាយឧត្តមសេនីយ៍ ផន ណារ៉ា មានប្រសាសន៍ថា នេះជាអំពើ មិនគម្បី បើតាមផ្លូវច្បាប់បុគ្គលដែលបាន ប្រព្រឹត្តល្មើសនិងច្បាប់ ត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ ។ ដោយឡែកនាយ ទាហានសុទ្ធតែមានសេចក្តីថ្លែថ្នូរ គោរព ច្បាប់វិន័យកងទ័ព ដូច្នេះបើមានពាក្យ បណ្តឹងណាមួយពីជនរងគ្រោះ ខ្ញុំមិនកាន់ ជើងទេ ត្រូវធ្វើតាមច្បាប់ដូចៗគ្នានោះទើប សមរម្យ ៕ សិលា

 


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print