អគ្គីភ័យឆាបឆេះ២ករណីផ្សេងគ្នាក្នុងពេលតែមួយ

ចែករំលែក៖

ភ្នំពេញ៖​ ហេតុការណ៍​គ្រោះអគ្គីភ័យ២កន្លែងបានកេីតឡេីងក្នុងពេលតែមួយបង្កការភ្ញាក់ផ្អេីលទាំងយប់ដោយករណីទីមួយបានកេីតឡេីងនៅតាមបណ្ដោយផ្លូវវេងស្រេងខាងលិចមន្ទីរពេទ្យឯករាជ្យ២​ ស្ថិតក្នុងសង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យ​ ខណៈរថយន្តដឹកទំនិញមួយគ្រឿងបានឆាបឆេះកង់ផ្នែកខាងក្រោយបង្កការភ្ញាក់ផ្អេីលតែត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះទាន់ពេលវេលា។ ចំណែករណីទី២គឺរោងចក្រផលិតកាបូបមួយកន្លែងបានឆាបឆេះបង្កជាផ្សែងយ៉ាងសន្ធោសន្ធៅផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងមកអន្តរាគមន៍​ កាលពីវេលាម៉ោង ២៣និង១០ នាទី ថ្ងៃទី១៤ខែមករាឆ្នាំ២០១៩ នៅក្នុងរោងចក្រ ឌីឡាក់ ស្ថិតនៅភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា​ មុនពេលកើតហេតុកម្មករកំពុងតែធ្វើរការជាធម្មតា​ ក៏ស្រាប់តែមានការឆ្លងចរន្តភ្លើង
បណ្តាលអោយឆេះម៉ាសុីនអ៊ុតកាបូបបង្ករ
ទៅជាអគ្គីភ័យតែម្តង​ គ្រោះអគ្គីភ័យខាងលេីនេះបណ្ដាលអោយឆេះ ម៉ាស៊ីនអ៊ុតខោអាវ ចំនួនប្រហែល៣០ គ្រឿង តែមិនបណ្តាលអោយរងរបួសដល់មនុស្សនោះទេ​ ដោយប្រេីប្រាស់រថយន្ត ពន្លត់ អគ្គីភយ័អស់ចំនួន ៧ គ្រឿង អគ្គីភ័យក៏រលត់ទៅវិញ។ សមត្ថកិច្ចបានបញ្ជាក់ថា​ មូលហេតុមកពីទុស្សេខ្សែភ្លើង៕ សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print