ធ្លាក់យន្តហោះដឹកទំនិញ​របស់អុីរ៉ង់ស្លាប់ ១០នាក់​

ចែករំលែក៖

យន្តហោះដឹកទំនិញប្រភេទ​ Boeing 707 ​បានធ្លាក់នៅជាយក្រុង តេអុីរ៉ង់បណ្តាលឲ្យក្រុម ពហុនិកា១០នាក់ស្លាប់ ។ យន្តហោះខាងលើ បានធ្លាក់នៅតំបន់safadasht នៅជិតអាកាសយានដ្ឋាន​ Karaj ​ ពេលធ្វើដំណើរពី​ Bishkek ទៅកាន់ទីក្រុង​ Kyrgyzstan ។
ប្រភពព័ត៌មានជាបឋមបានឲ្យដឹងថា​ យន្តហោះខាងលើចុះចតខុសផ្លូវដោយ ប៉ះទៅនឹងរបង​នៃអាកាសយានដ្ឋាន ភាគខាងលិច​។ ទីភ្នាក់ងារព័ត៌មាន Far របស់អុីរ៉ង់បានផ្សាយថា យន្តហោះដឹកទំនិញមួយគ្រឿង Boeing 707 មានដឹកមនុស្ស១០នាក់ផងនោះ បានធ្លាក់កាលពីថ្ងៃទី១៤ ខែមករា នៅមិនឆ្ងាយប៉ុន្មានពីអាកាសយានដ្ឋាន Fath ភាគខាងលិចរដ្ឋធានី ។
អ្នកនាំពាក្យក្រុមសង្គ្រោះបន្ទាន់អុីរ៉ង់បានបញ្ជាក់ថា យើងនៅមិនទាន់ច្បាស់លាស់អំពីព័ត៌មានទាក់ទងហេតុការណ៍ធ្លាក់យន្តហោះនេះនៅឡើយទេ ។ អាកាសយានដ្ឋាន Fath នៅជិតមិនឆ្ងាយប៉ុន្មានពីរដ្ឋធានី Karaj ភាគកណ្តាលនៃខេត្ត Alborz នោះឡើយ ។
ទូរទស្សន៍អុីរ៉ង់បានផ្សាយរូបភាពផ្សែងខ្មួលខ្មាញ់ចេញពីទីកន្លែងដែលយន្តហោះនេះបានធ្លាក់ ។ ប្រភពព័ត៌មានខ្លះថា មនុស្ស១០នាក់នៅលើយន្តហោះបានស្លាប់ ។
ភ្លាមៗនេះ នៅមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យយន្តហោះធ្លាក់នៅឡើយទេ។
ប្រភពព័ត៌មានមួយចំនួនទៀតបានផ្សាយថា នៅលើយន្តហោះមានមនុស្ស ១៦នាក់ ក្នុងនោះ ១៥នាក់ស្លាប់ និង ម្នាក់នៅរស់ដែលជាវិស្វ័កករ ម៉ាស៊ី​នត្រូវបានបញ្ជូនទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យ ៕ សាធី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print