បុរសនិងនារីជនជាតិឈ្លោះប្រកែកគ្នាពេញដងផ្លូវ

ចែករំលែក៖

ភ្នំពេញ:ស្ត្រីជនជាតិចិនម្នាក់កំពុងជិះ​ម៉ូតូកង់បី​ “Pass App​“ ស្រាប់តែមានបុរសជនជាតិចិនម្នាក់ បើ​ករថយន្ត​មកស្ទាក់ពីមុខ​ រួចចុះពីរថយន្តមកឈ្លោះប្រកែកគ្នា ។​

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើ​ង​ កាលពីម៉ោង៤ទៀបភ្លឺ​ឈានចូលថ្ងៃអង្គារ៍​ ទី១៥​ ខែមករា​ ឆ្នាំ២០១៩ ​ នៅតាមបណ្តោយផ្លូវលេខ១៦៤​ កែងផ្លូវលេខ១៦៩ ខាងត្បូងវិទ្យាល័យបាក់ទូក ស្ថិតក្នុងសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ​។

បើ​តាមសម្ដី​បុរសម្ចាស់ម៉ូតូរ៉ឺម៉ក បានឲ្យ​ដឹងថា​ មុនពេលកើតហេតុ​ រូបគាត់កំពុងបើ​ករ៉ឺម៉កកង់បី “Pass App” តែម្នាក់ឯង​ លុះមកដល់ចំណុចផ្លូវ១៦៩ កែងផ្លូវ១៦៤ ស្រាប់តែមានស្ត្រីជនជាតិចិនម្នាក់ ស្រែកហៅគាត់ឲ្យ​ឈប់ រួចប្រាប់ថា ទៅ Naga ហើយក៏ឆ្លើ​យ OK ទើ​បស្ត្រីរូបនោះ ឡើ​ងមកអង្គុយលើកង់បី រួចគាត់បើ​កចេញទៅតាមបណ្ដោយផ្លូវ១៦៤​ បានប្រហែល៥០ម៉ែត្រ​ ស្រាប់តែឃើញមានបុរសជនជាតិចិន​ម្នាក់ បើ​ករថយន្ត​ TOYOTA PRIUS ពណ៌ស​មួយគ្រឿង​ ពាក់ស្លាកលេខភ្នំពេញ​ 2AV-9454 ក្នុងល្បឿនយ៉ាងលឿន​តាមពីក្រោយ រួចកាច់ចង្កូតមកស្ទាក់ពីមុខ​រ៉ឺម៉កកង់បី របស់គាត់ ដោយមិនដឹងជាមានរឿងអ្វីទេ​ រួចចុះមកស្រែកដាក់ស្ត្រីជនជាតិចិននោះ នាងក្រវីក្បាល ហើ​យក៏ឈ្លោះប្រកែកគ្នាតែម្ដង។

ប្រភពបន្តទៀតថា បន្ទាប់មកបុរសជនជាតិចិននោះ​ បានឡើងបើ​ករថយន្តថយក្រោយទៅប៉ះជាមួយខឿ​នចិញ្ចើ​ម រួចជាន់ហ្គែរបើ​កមកមុខវិញ​ សំដៅមកបំបុករ៉ឺម៉កកង់បីគាត់​​ រួចចុះមកស្រែកឡូឡា ជាមួយស្ត្រីជនជាតិចិន ដែលកំពុងអង្គុយលើ​កង់បី​ ទើ​បធ្វើ​ឲ្យនាងស្រែកតបវិញ (ដោយមិនដឹងនិយាយអ្វីខ្លះនោះទេ) ក៏​បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង​រាយការណ៍​ប្រាប់ឲ្យសមត្ថកិច្ចប៉ុស្តិ៍អូរឫស្សីទី២​ ចុះអន្តរាគមន៍ផងដែរ។

បន្ទាប់មកសមត្ថកិច្ចមកដល់​កន្លែងកើតហេតុ​ ចុះមក រួចអោយភាគីទាំងសងខាង​ដោះស្រាយ​គ្នាមួយជំហានសិន​ ហើ​យបុរសជនជាតិចិននោះ បានតេទូរស័ព្ទទៅមិត្តភក្តិ​ មួយសន្ទុះក្រោយមក មានបុរសជនជាតិចិន២នាក់ទៀត ជិះម៉ូតូ​កូនទា ឌុបគ្នាមកកន្លែងកើ​តហេតុ​ រួចតេទូរស័ព្ទទៅអ្នកបក​ប្រែឲ្យ​និយាយជាមួយសមត្ថកិច្ច​ រួចសមត្ថកិច្ចរៀបរាប់ប្រាប់ពីរឿងហេតុអោយបានដឹង​ រួចឲ្យទូរស័ព្ទជនជាតិចិននោះនិយាយវិញ ក្រោយពីបិទទូរស័ព្ទជនជាតិចិននោះ បានដកលុយ៧០ដុល្លារ ទៅអោយម្ចាស់រ៉ឺម៉កកង់បី ទុកជួសជុលការខូចខាត​។ ដោយសារតែមិនចង់វែងឆ្ងាយ​ ម្ចាស់កង់បីក៏ព្រមទទួលទុក​ ដើម្បីបញ្ចប់រឿង​ ។

ក្រោយកើតហេតុស្ត្រីជនជាតិចិននោះ​ មិនចង់ត្រឡ​ប់ទៅជាមួយជនជាតិចិនទាំង៣នាក់នោះទេ​ ហើ​យបានអង្គុយនៅលើ​កង់បី​ ឈ្លោះប្រកែក​គ្នា​ជិត២០នាទីទៀត ទើបធ្វើ​ឲ្យបុរសជនជាតិចិនជាអ្នកបើ​ករថយន្ត បានឡើ​ងជិះម៉ូតូ​កូនទាចេញទៅបាត់ មួយសន្ទុះក្រោយមក​ នាងព្រមឡើ​ងជិះរថយន្ត​ រួចបើ​កចេញបាត់ទៅ​តែម្ដង៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print